គន្លឹះ ២០ ចំណុចជួយឱ្យមនុស្សផ្ទុយភេទលង់ស្នេហ៍នឹងអ្នក ដោយមិនចាំបាច់រកគ្រូដាក់ស្នេហ៍

ពិបាកនឹងឱ្យមនុស្សផ្ទុយភេទលង់ស្នេហ៍លើរូបអ្នកណាស់មែនទេ? កុំទៅរកគ្រូដាក់ស្នេហ៍ គ្មានប្រយោជន៍ទេ អនុវត្តតែគន្លឹះ ២០ ចំណុចខាងក្រោម នាងរត់រកអ្នកភ្លែត។ 

១. កុំខ្មាស់អៀនក្នុងការសារភាពស្នេហ៍។
២. តែងតែផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមក។
៣. ពេលមានបញ្ហា​ គួរនិយាយគ្នាដោយមានហេតុផល។
៤. កុំខ្មាស់អៀនក្នុងការនិយាយពាក្យសុំទោស។
៥. និយាយពាក្យពិត តែកុំនិយាយពាក្យបញ្ឈឺ។ 
៦. ចាំលម្អិតនូវសម្តីដែលនាងឬគាត់បាននិយាយអំពីអ្វីមួយប្រាប់អ្នក។
៧. រក្សាភាពរ៉ូមែនទិកឱ្យបានគ្រប់ពេលវេលា។ 
៨. កុំយកកំហឹងផ្ទាល់ខ្លួនមកជះលើមនុស្សដែលអ្នកស្រឡាញ់។
៩. រក្សាអ្វីដែលជាចរិតលក្ខណៈរបស់អ្នក កុំប្តូរទៅជាមនុស្សថ្មី។ 
១០. ផ្តល់ពេលវេលាទំនេរដល់គ្នាទៅវិញទៅមក មិនមែនចេះតែស្អិតជាប់គ្នាជានិច្ចនោះទេ។
១១. មានរឿងអ្វីសំខាន់និយាយប្រាប់គ្នា កុំកុហក ព្រោះវានាំឱ្យបាត់ការជឿជាក់លើគ្នា។
១២. កុំចចេសចង់បានចម្លើយ បើភាគីម្ខាងទៀតមិនទាន់ត្រៀមលក្ខណៈឆ្លើយវាបាន។
១៣. រក្សាខ្លួនឯងឱ្យមានភាពទាក់ទាញជាដរាប។ 
១៤. បើមានជម្លោះតឹងសរសៃក ហាមប្រើអំពើហិង្សាជាដាច់ខាត។
១៥. ស្មោះត្រង់ និង ជឿទុកចិត្តគ្នាជានិច្ច។
១៦. ស្វែងរកអ្វីមួយមកមើលថែរួមគ្នា ដូចជាទិញសត្វចិញ្ចឹម ឬ ដាំដើមឈើសាងអនុស្សាវរីយ៍។ 
១៧. ទុកឱកាសឱ្យគ្នាដើម្បីកែកំហុស។
១៨. ស្វែងរកសកម្មភាពពោរពេញដោយការច្នៃប្រឌិត ដូចជា ហាត់ប្រាណជាមួយគ្នា ទស្សនាស្នាដៃសិល្បៈ...ឬ មើលកុនជាមួយគ្នា។
១៩. គិតអំពីគ្នាទៅវិញទៅមកជានិច្ច ទើបមិនងាយប្រែប្រួលចិត្តរកអ្នកថ្មី។
២០. សាងទំនាក់ទំនងល្អរវាងបងប្អូនប្រុសស្រីរបស់គ្នាទៅវិញទៅមក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត