BBC និយាយថា ខ្សាច់មានប្រយោជន៍លើពិភពលោកកំពុងខ្សត់ទៅៗ និងប្រាប់ពីមូលហេតុដែលគេមិនអាចយកខ្សាច់ពីតំបន់សាហារ៉ាមកប្រើ

មនុស្សប្រើខ្សាច់ច្រើនជាងសម្បត្តិធម្មជាតិនានានៅលើលោកនេះ លើកលែងតែទឹក ហើយនិងខ្យល់ប៉ុណ្ណោះ។ 

ក្នុងមួយឆ្នាំៗ ខ្សាច់ត្រូវបានប្រើប្រាស់រហូតដល់ទៅ ៥០ ពាន់ពាន់លានតោនឯណោះ។ វាជាគ្រឹះនៃអារ្យធម៌ទំនើប។ ទីក្រុងរបស់យើង គឺសាងសង់ឡើងដោយប្រើវាទាំងអស់។

ផ្លូវបេតុង គឺធ្វើឡើងដោយខ្សាច់ និងស៊ីម៉ងត៍ ហើយចំណែកឯផ្លូវកៅស៊ូវិញ គឺប្រើខ្សាច់ជាមួយនឹងកៅស៊ូក្រាលថ្នល់។

បង្អួចកញ្ចក់នៅលើអគារទាំងអស់ គឺបានមកពីការរំលាយខ្សាច់។ សូម្បីតែបន្ទះអេក្រង់កុំព្យូទ័រ និងទូរស័ព្ទដែលមនុស្សប្រើសព្វថ្ងៃក៏បានបង្កើតឡើងពីខ្សាច់ដែរ។

នៅទូទាំងពិភពលោកយើងកំពុងបោសសំអាតគ្រែទទេរ និងឆ្នេរសមុទ្រ និងវាលស្បៀងអាហារដែលធ្វើឱ្យខូចខាតបរិស្ថានយ៉ាងធំធេង ដើម្បីទទួលបាននៅខ្សាច់នោះដែលយើងត្រូវការដើម្បីកសាងទីក្រុងរីកចំរើនរបស់យើង។

នៅជុំវិញពិភពលោក យើងកំពុងបូមយកខ្សាច់ពីបាតទន្លេ និង តាមឆ្នេរនានា ព្រមទាំងតំបន់ទំនាបលិចទឹក ដោយកំពុងតែបំផ្លាញបរិស្ថានយ៉ាងសម្បើមដើម្បីតែយកខ្សាច់ ដែលយើងត្រូវការដើម្បីកសាងទីក្រុងរបស់យើងឱ្យរុងរឿង។

ប៉ុន្ដែហេតុអ្វីបានជាគេមិនយកខ្សាច់ពីវាលខ្សាច់សាហារ៉ា? ខ្សាច់នៅវាល់ខ្សាច់ គឺមិនត្រូវទម្រង់។ ដោយសារតែខ្សាច់នៅវាលខ្សាច់សាហារ៉ា គឺគ្មានគុណភាព ឬខូចមិនអាចប្រើការកើត៕


 

adverise with khmeread