adverise with khmeread 1

​លោក DiCaprio សឹងមិនជឿថាគាត់ឈ្នះ​ពានរង្វាន់ Oscar ជាលើកដំបូង បន្ទាប់ពីការប្រកាសលទ្ធផលនៅអាមេរិកអំបាញ់មិញនេះ

​តារា​សម្តែង​ជើងចាស់​លោក Leonardo DiCaprio បានឈ្នះ​ពានរង្វាន់ Oscar លើកដំបូង​របស់លោក​សម្រាប់​ការសម្តែង​ក្នុង​ភាពយន្ត The Revenant បន្ទាប់ពី​ជាប់​ឈ្មោះ​សម្រាប់​ពានរង្វាន់​នេះ​ចំនួន​ប្រាំ​មួយដង​កន្លងមក​នោះ​។​

​ដោយ​ទទួលយក​ពានរង្វាន់​ជា​តារា​សម្តែង​ល្អ​ដាច់​គេ​ក្នុង​ខ្សែភាពយន្ត The Revenant លោក DiCaprio បាន​និយាយថា "​អ្នក​ទាំង​គ្នា​គិតថា​រឿងនេះ​ជាការ​ពិត​ទេ​? ខ្ញុំ​មិន​នឹកស្មានថា​នេះ​ជា​រឿង​ពិត​សោះ​!"​។​

​តារា​អង់គ្លេស​ពីរ​នាក់​ទៀត​គឺ​លោក Mark Rylance និង លោក Sam Smith ក៏បាន​ឈ្នះ​ពានរង្វាន់​តួឯក​រង​ល្អ​ដាច់​គេ​និង​តារាចម្រៀង​ច្រៀង​បទ​ដើម​ល្អ​ដាច់​គេ​ផងដែរ​។​

​ខ្សែភាពយន្ត Mad Max: Fury Road ដែល​ជាប់​ឈ្មោះ​សម្រាប់​ពាន​នេះ​ចំនួន ១០ ដង បានឈ្នះ​ចំនួន​ប្រាំ​មួយដង​ទៅហើយ ក្នុងនោះ​តួ​អង់គ្លេស​អ្នកស្រី Jenny Beavan បានឈ្នះ​ពាន Oscar មួយ​ផងដែរ​។​

​គាត់​បានឈ្នះ​ពានរង្វាន់ Oscar សម្រាប់​ស្នាដៃ​ម៉ូត​សម្លៀកបំពាក់​ល្អ​ដាច់​គេ​របស់​នាង​នៅក្នុង​ភាពយន្ត​នេះ​។ រីឯ​នាង Brie Larson ត្រូវបាន​ប្រកាស​ជាតា​រា​ស្រី​ល្អ​ដាច់​គេ​សម្រាប់​ភាពយន្ត Room​។

​លោក DiCaprio បានទទួល​ការ​ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង​ខណៈ​គាត់​ឡើង​ទទួល​រង្វាន់ Oscar ជា​លើកដំបូង​របស់គាត់​។ លោក Alejandro Inarritu ក៏បាន​ឈ្នះ​ពានរង្វាន់  Oscar សម្រាប់​អ្នកដឹកនាំ​រឿង​ល្អ​ដាច់​គេ​ផងដែរ​សម្រាប់​ភាពយន្ត The Revenant៕

 

adverise with khmeread
ប្រភព៖ BBC,TIME,DAILYMAIL

មតិយោបល់