តិចទៀតម្នាក់ៗមុខស្អាតគ្រប់គ្នា! វ៉ាក់សាំងការពារប្រឆាំងរោគមុនជិតផលិតបានហើយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្ររកឃើញវិធីបង្ខាំងបាក់តេរីបង្កមុន

វ៉ាក់សាំងដើម្បីព្យាបាលនិងបង្ការរោគមុនអាចនឹងនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងផលិតបានសម្រេច បន្ទាប់ពីការស្រាវជ្រាវមួយបានបង្ហាញវិធីដើម្បីរារាំងបាក់តេរី ដែលបំផ្លាញស្បែក។​ នេះបើតាមការចេញផ្សាយមួយលើកាសែត Daily Mail កាលពីថ្ងៃទី ៣០ ខែសីហា។

អ្នកវិទ្យាសាស្ដ្របានរកឃើញដោយជោគជ័យជាលើកដំបូងនូវប្រភេទបាក់តេរីដែលរស់នៅក្នុងស្បែកហើយបញ្ឈប់វាកុំឱ្យបង្កើតជាតិពុលដែលបណ្តាលឱ្យរលាកស្បែក កើតមុន។

ការព្យាបាលនេះគឺជាទម្រង់មួយនៃការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់មនុស្សដើម្បីទប់ស្កាត់បាក់តេរី។

ហើយការរកឃើញនេះអាចជាក្តីសង្ឃឹមសម្រាប់មនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកដែលទទួលរងពីជំងឺស្បែកដ៏រំខានអារម្មណ៍មួយនេះ។

ក្រុមអ្នកជំនាញនិយាយថា ការរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងរោគមុនពីក្នុងខ្លួនអាចបំបាត់នូវតម្រូវការឱសថដែលអាចមានផលប៉ះពាល់ឃោរឃៅនិងជួនកាលពុំមានប្រសិទ្ធភាពថែមទៀត។

ការសិក្សានេះត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of California ក្នុងទីក្រុង San Diego ដោយពិសោធន៍លើសត្វកណ្តុរ និង ស្បែករបស់មនុស្ស ដែលកើតមុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត