បុរស ដែលញ៉ាំប្រូតេអ៊ីនតិច ធ្វើឱ្យខ្សោយមេជីវិតឈ្មោល និងពេលកូនកើតមក គឺមានជំងឺធាត់តាំងពីក្មេង

បុរស ដែលមិនបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់មានមេជីវិតឈ្មោលខ្សោយ និងអាចកើតកូនមកប្រឈមនឹងជំងឺធាត់មួយជីវិត។ នេះបើយោងតាមការស្រាវជ្រាវថ្មីៗនេះ។

កណ្តុរដែលគេផ្ដល់របបអាហារមានផ្ទុកប្រូតេអ៊ីនពាក់កណ្ដាល មានមេជីវិតឈ្មោលខ្សោយ និង ទឹកកាមរាវថ្លា។

ហើយកូនរបស់សត្វកណ្ដុរកើតមកធាត់ៗ និងមានរោគសញ្ញាទឹកនោមផ្អែមប្រភេទ ២ នៅពេលពួកវាឈានដល់អាយុ ដែលសមមូលទៅនឹងមនុស្សអាយុ ៣០ ឆ្នាំ។

អ្នកស្រាវជ្រាវនិយាយថា នេះដោយសារតែអតុល្យភាពរបបអាហារប្រូតេអ៊ីនប៉ះពាល់ដល់គុណភាពនៃ DNA ពីឪពុកទៅកូន។

យ៉ាងណាមិញ ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Nottingham នៅតែមិនច្បាស់ថាតើហេតុអ្វីបានជាកង្វះប្រូតេអ៊ីន ដែលរកឃើញក្នុងសាច់ និងបន្លែ ធ្វើឱ្យខ្សោយមេជីវិតឈ្មោល។

ហើយយោងតាមការសិក្សានោះផងដែរ បង្ហាញថាមេជីវិតឈ្មោលរបស់បុរសធាត់ ជក់បារី ឬក៏ផឹកលើសលុបក៏មានមេជីវិតខ្សោយផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត