adverise with khmeread Fb34119a 9d81 4f4f b21f d0e243c6e580

បើកម៉ូតូវ៉ាកុងតឺន័រមិនផុត ទាក់ដៃចង្កូតដួលចូលកុងតឺន័រកិនរបួស២នាក់

     ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងយ៉ាងលឿន ហើយបានវ៉ាខាងឆ្វេងដៃ តែវ៉ាមិនផុតទាក់ដៃចង្កូតម៉ូតូ ដួលត្រូវរថយន្ត កុងតឺន័រកិនត្រូវបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាលដែលគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់នៅផ្លូវមុនីរ៉េត(២១៧) ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
     ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញ បុរស២នាក់ជោះម៉ូតូមួយគ្រឿងម៉ាក គុបជ្រុងពណ៍ទឹកប៊ិច ពាក់ស្លាកលេខស្វាយរៀង 1D-1130 ជិះតាមផ្លូវមុនីរ៉េត ទិសដៅពីត្បូងទៅជើង ។
    ខណៈមកដល់ចំណុចកើត ច្រកចូលវិមានសុភមង្គល ម៉ូតូម៉ាកគុបបានប្រឹងបន្ថែមល្បឿន វ៉ាខាងស្តាំដៃរថយន្តកុងតឺន័រពាក់ស្លាកលេខ 3A-8887 មួយគ្រឿងដែលបើកនៅខាងមុខម៉ូតូ ទិសដៅស្របគ្នា ។លុះវ៉ាបានពាក់កណ្តាលកុងតឺន័រ  ហើយម៉ូតូក៏បានទៅទាក់ដៃចង្កូចម៉ូតូ ជាហេតុធ្វើអោយម៉ូតូ និងមនុស្សដួលចូលក្រោមកង់រថយន្តកុងតឺន័រកិនចំពាក់កណ្តាលភ្លៅបុរសជាអ្នកបើកម៉ូតូបែកពងស្វាសធ្ងន់ធរ រីឯបុរសម្នាក់ដែលជិះពីក្រោយរងរបួសស្រាល ចំណែកត្រូវរថយន្តកិនខ្ទេចស្ទើទាំងស្រុង ។បន្ទាប់មករថយន្តកុងតឺន័របាន បន្ថែមល្បឿនរត់ រហូតមកដល់មុខសួនឧស្សាហ៍កម្ម កាណាឌីយ៉ាផ្លូវវេងស្រេង ក៏ត្រូវសមត្ថកិច្ចឃាត់បានទាំងតៃកុង និងរថយន្តតែម្តង។
     ក្រោយពេលកើតហេតុ ដោយសារជនរងគ្រោះមានសភាពធ្ងន់ពេក ក៏ត្រូវរថយន្តសាមុយឯកជនដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ចំណែកតៃកុងរថយន្ត សមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ ស្ទឹងមានជ័យ ដើម្បីរក្សាសុវត្ថិភាព រួចប្រគល់ជំនាញចរាចរក្រុង មកយករថយន្តបង្កម៉ូតូ តៃកុងរថយន្ត យកមកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នា ៕

adverise with khmeread

មតិយោបល់