adverise with khmeread Ios 10 advanced control center concept 1280x675

iOS 10 ដែល​បង្ហាញ​លក្ខណៈសម្បត្តិ​នៃ​មុខងារ "Control Center" នឹង​ចេញ​ឱ្យប្រើ​ឆាប់ៗ​នេះ​

    ​មុខងារ Control Center បាន​ក្លាយជា​មុខងារ​ដ៏​មាន​ប្រយោជន៍​មួយ​នៅលើ iOS តាំងពី​វា​ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​២០១៣​មក ប៉ុន្ដែ​មាន​អ្នកប្រើប្រាស់​មួយចំនួន​មាន​អារម្មណ៍​ថា​ដូចជា​មិន​គ្រប់គ្រាន់​។ Sam Beckett ជា​អ្នក​រចនា​រូបរាង​នៅលើ​ប្រព័ន្ធ iOS បាន​ផ្លាស់ប្ដូរ​នូវ​រូបភាព​ថ្មី​នៅលើ iOS 10 ដែលជា​គំរូ​មួយ​ដែល​បានបង្ហាញ​ដូច​ក្នុង​រូបភាព​។​

​    ​មុខងារ Control Center របស់លោក Beckkett គឺជា​មុខងារ​នៃ​អ្វីៗ​ទាំងអស់​ដែល​លោកអ្នក​ប៉ងប្រាថ្នា​។ អ្នកប្រើប្រាស់​អាច​រៀបចំ​ឡើងវិញ​និង​ផ្លាស់ប្ដូរ Toggle និង Shortcut តាមចិត្ត​ចង់ ប្រើប្រាស់​នូវ​មុខងារ 3D Touch សម្រាប់​ជំនួស​ឱ្យ​ការចូល​ទៅដល់ Settings ក្នុងនោះ​មានដូចជា Wi-Fi, Bluetooth, Night Shift Mode, និង​អ្វីៗ​ជាច្រើន​ទៀត​យ៉ាង​ឆាប់រហ័ស​។​

​    ​ការផ្លាស់ប្ដូរ​នេះ​ធ្វើ​ឲ្យ Control Center កាន់​តែមាន​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់ ហើយ​វា​នឹងមាន​លក្ខណៈ​ចម្រុះ​មុខងារ​ច្រើនជាង​នៅលើ​ប្រព័ន្ធ Android ទៅទៀត​៕

 

adverise with khmeread
ប្រភព៖ sambeckett​

អ្នកនឹងចូលចិត្ត

មតិយោបល់