adverise with khmeread 1

​ប៉ូលិស​ស្រី​វ័យ ២៩ ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​ពេលចេញ​បំពេញ​កាតព្វកិច្ច​ការងា​រ​ថ្ងៃ​ដំបូង​

​ប៉ូលិស​ស្រី​វ័យ ២៩ ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​ពេលចេញ​បំពេញ​កាតព្វកិច្ច​ការងា​រ​ថ្ងៃ​ដំបូង​និង​ប៉ូលិស​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ទទួលរង​ការបាញ់​វាយប្រហារ​មួយ​នៅក្នុង​សង្កាត់ Woodbridge រដ្ឋ Virginia កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​មន្ត្រីប៉ូលិស​នៃ​អគ្គស្នងការ​នៃ​តំបន់ Prince William County អ្នកនាង Ashley Guindon វ័យ ២៩ ឆ្នាំ ដែល​បានធ្វើការ​សច្ចាប្រណិធាន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​បានចាប់ផ្តើម​បំពេញ​តួនាទី​របស់​នាង​លើកដំបូង​កាលពី​អំឡុង​ថ្ងៃ​សៅរ៍ តែ​អកុសល​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​របួស​ដ៏​ធ្ងន់​របស់​នាង​ពី​ការបាញ់បោះ​មួយ​។​

​តាម​សេចក្តីរាយការណ៍​របស់​មន្ត្រីប៉ូលិស​រដ្ឋ Virginia បានបញ្ជាក់​ឱ្យដឹងថា ជនសង្ស័យ​នៃ​អំពើ​ឃាតកម្ម​មួយ​នេះ គឺ​ត្រូវបាន​គេ​កំណត់​មុខសញ្ញា​ទៅលើ​អ្នកផ្ដល់​សេវា​យោធា​ម្នាក់​ដែល​បានសម្លាប់​ប្រពន្ធ​របស់គាត់ ហើយ​បុរស​រូបនោះ​ក៏បាន​ធ្វើការ​ស្ទាក់​វាយប្រហារ​ទៅលើ​មន្ត្រីប៉ូលិស​ជាមួយនឹង​កាំភ្លើង​ខ្នាត​វែង​មួយ​ដើម​ខណៈពេលដែល​ពួកគេ​បាន​ព្យាយាម​ទៅ​ចូល​ទៅជិត​កន្លែងកើតហេតុ​។​

​លោក Corey Stewart ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ស្នងការ Prince William County ក៏បាន​ទទួលស្គាល់​ផងដែរ​ថា​ស្ត្រី​ដទៃ​ផ្សេងទៀត​ក៏ត្រូវ​បានសម្លាប់​ដោយ​ជនសង្ស័យ​ផងដែរ​។​

​លោក Stewart ក៏បាន​បញ្ជាក់​បន្ថែមទៀត​ផងដែរ​ថា​មាន​កុមារ​ម្នាក់​នៅក្នុង​ផ្ទះកើតហេតុ​អំឡុងពេល​ដែលមាន​ឧប្បត្តិ​ហេតុនេះ​កើតឡើង ហើយ​គាត់​មិនមាន​បញ្ហា​រងគ្រោះ​អ្វី​ឡើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់