adverise with khmeread 1

​លោក Hiddink អះអាងថា​ប្រិយមិត្ត​តោ​ខៀវ​បាន​អធ្យាស្រ័យ​ដល់​កីឡាករ​ហើយ​បន្ទាប់ពី​ការបណ្តេញ​លោក Mourinho

​លោក Guus Hiddink ជឿថា ទីបំផុត​កីឡាករ Chelsea ទទួល​បានការ​អធ្យាស្រ័យ​ពី​សំណាក់​អ្នកគាំទ្រ​ហើយ​ជុំវិញ​ការបណ្តេញ​លោក Jose Mourinho​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ស្ថិតក្នុង​កីឡដ្ឋាន Stamford Bridge ដែល​កំពុងស្ថិត​ក្នុង​ភាព​មួម៉ៅ​កាលពី​ខែធ្នូ​កន្លងទៅ​ក្នុងការ​ប្រកួត​ដំបូង​បន្ទាប់ពី​ការបណ្តេញ​លោក Special One​។​

​គាត់​បានឮ​ផ្ទាល់​ត្រចៀក​នៃ​សម្រែក​ខ្លាំងៗ​ដាក់​កីឡាករ​តោ​ខៀវ​ពី​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី​ខកចិត្ត​ដោយសារ​ទម្រង់​លេង​អន់ ក្នុងនោះ​ចាញ់ ១០ ប្រកួត​ក្នុងចំណោម ២៤ ប្រកួត​ទៅហើយ ដែលជា​ហេតុ​ធ្វើ​លោក Mourinho ត្រូវបាន​បណ្តេញចេញ​។​

​បន្ទាប់ពី​រឿង​អកុសល​នោះមក ក្លឹប​បាន​ឆ្លងកាត់​ការប្រកួត​មិនទាន់​ស្គាល់​រស់ជាតិ​ចាញ់ ១១ ប្រកួត​នៅក្នុង​លី​ក​និង​បាន​ឆ្លងទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត FA Cup ទៀត​។​

​គ្រូបង្វឹក​បណ្តោះអាសន្ន​រូ​ប​នេះ​បាន​និយាយថា "​ពិតណាស់ ប្រិយមិត្ត​បាន​ខកចិត្ត​នៅ​ពាក់កណ្តាល​រដូវ​កាល​នេះ ជាមួយនឹង​បញ្ហា​ដែល​បាន​កើតឡើង​និង​ការលេង​របស់​ក្រុម​"​។​

​ក្រុម​អ្នកគាំទ្រ​មាន​សិទ្ធិ​ដើម្បី​ប្រតិកម្ម​ដូចដែល​ពួកគេ​ធ្វើ​កាលពី​ពីរ​បី​ប្រកួត​ដំបូង ហេតុនេះហើយ​ទើប​ក្រុម​ត្រូវតែ​ឆ្លើយតប​វិញ​។ យើង​បាន​និយាយ​អំពី​រឿង​នេះហើយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា "​គន្លឹះ​នោះ​គឺ​ត្រូវតែ​ឆ្លើយតប​និង​ទ​ទួ​បានការ​គាំទ្រ​ពី​ហ្វូង​អ្នកគាំទ្រ​ម្តងទៀត​"​។​

"​អ្នក​មិនអាច​សុំ​ហ្វូងមនុស្ស​ថា សុំ​អង្វរ​ណា កុំ​គិតពី​អ្វីដែល​បានកើត​ឡើង​និង​លទ្ធផល​មិនសូវ​ល្អ​!"​។​

"​ក្រុម​ត្រូវតែ​បង្ហាញ​បំណង​ចង់​លេង​របស់​ពួកគេ​ម្តងទៀត​និង​បន្ទាប់មក​គឺ​ហ្វូង​អ្នកគាំទ្រ ខណៈ​ពួកគេ​បានធ្វើ​វា​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ពួកគេ​នឹង​ចាប់ផ្តើម​គាំទ្រ​។ យើង​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​នៅទីនេះ​"៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់