អនាគតពិតជាប្រពៃ! អ្នកវិទ្យាសាស្ត្រកំពុងប្រឹងប្រែងផលិតកែវភ្នែកអគ្គិសនី ដើម្បីឱ្យអ្នកពិការភ្នែកអាចមើលឃើញឡើងវិញ

អ្នកវិទ្យាសាស្ដ្របានឈានទៅដល់ដំណាល់កាលសំខាន់មួយផ្សេងទៀតដើម្បីបង្កើតភ្នែកអគ្គិសនីដំបូងរបស់ពិភពលោក ដែលអាចអនុញ្ញាតឱ្យមនុស្សពិការភ្នែករាប់លាននាក់មើលឃើញឡើងវិញ។

ជារបស់ទីមួយលើលោក ក្រុមអ្នកស្រាវជ្រាវបានបង្កើតឡើងគ្រា​ប់ភ្នែកសិប្បនិម្មិតបីខ្នាតមួយមានសមត្ថភាពចាប់ និងផ្លាស់ប្ដូរកម្រិតពន្លឺបាន។

ភ្នែកអគ្គិសនីនេះ ដែលអាចក្លែងធ្វើជាមុខងារក្រដាសភ្នែកក្នុងគោលបំណងដើម្បីស្ដារចក្ខុវិស័យឡើងវិញ បានធ្វើការរួមគ្នាជាមួយការផ្សាំដើម្បីបម្លែងរូបភាពទៅជាចរន្តអគ្គិសនីសម្រាប់កោសិកាក្រដាសភ្នែក ដែលនាំយករូបភាពទៅខួរក្បាល។

ដោយបង្កើតឡើងក្នុងម៉ាស៊ីនព្រឺន 3D អ្នកវិទ្យាសាស្ដ្រអាចផលិតគំរូបានលឿនជាងការធ្វើដោយដៃ ពួកគេមានសង្ឃឹមខ្ពស់ក្នុងការពាំនាំយកដំណោះស្រាយនេះទៅក្នុងអនាគត។

យ៉ាងណាមិញ គេមិនដឹងថ្ងៃជាក់លាក់ថា នៅពេលណាទើបកំណែចុងក្រោយនឹងរួចរាល់សម្រាប់អ្នកពិការភ្នែកនោះទេ៕


 

adverise with khmeread