និយាយត្រដឹករាប់ឆ្នាំ ទីបំផុតមានវេជ្ជបណ្ឌិតម្នាក់ប្រាប់ថាទាល់តែវះកាត់ប្តូរលិង្គធំមហិមារបស់គាត់ចេញទើបជាសះស្បើយ...ក្រោយពេលវះរួច ទើបដឹង

សំណើច៖ បុរសម្នាក់មានបញ្ហានិយាយត្រដឹករាប់ឆ្នាំ ទោះខំប្រឹងទៅរកវេជ្ជបណ្ឌិតជាច្រើនឱ្យជួយក៏គ្មានវេជ្ជបណ្ឌិតណាអាចជួយបាន។ ទីបំផុត មានវេជ្ជបណ្ឌិតម្នាក់និយាយប្រាប់បុរសនេះថា "ខ្ញុំជឿថា ខ្ញុំបានរកឃើញហេតុផល ដែលលោកកើតអាការៈនិយាយត្រដឹកហើយ"។

បុរសនោះសួរថា "តើ..តើ..តើ..តើ...ខ្ញុំមានបញ្ហ...បញ្ហ...បញ្ហ...ហាអី?"។

វេជ្ជបណ្ឌិតតបវិញថា "លិង្គរបស់លោកឯងធំពេក។ ទម្ងន់លិង្គធ្វើឱ្យទល់បំពង់សំឡេង ហើយជាលទ្ធផលបណ្តាលឱ្យនិយាយត្រដឹក។ ដំណោះស្រាយតែមួយគត់ចំពោះបញ្ហានេះ គឺវះកាត់ប្តូរលិង្គនេះចេញ"។ 

បុរសនេះពិតជាធុញទ្រាន់នឹងបញ្ហាត្រដឹកនេះណាស់ ដូច្នេះគាត់បានយល់ព្រមវះកាត់។ នៅប៉ុន្មានថ្ងៃក្រោយមក វេជ្ជបណ្ឌិតបានតេហៅបុរសនេះមកជួបដើម្បីបញ្ជាក់ប្រាប់ថារកឃើញអ្នកបរិច្ចាគហើយ។ ការវះកាត់ប្តូរលិង្គត្រូវបានធ្វើឡើងដោយជោគជ័យ ហើយបុរសនោះអាចនិយាយដោយរលូនលែងត្រដឹកតទៅទៀត។ 

ពីដំបូង បុរសនោះពិតជាសប្បាយចិត្តណាស់ ប៉ុន្តែយូរៗទៅ បុរសនោះចាប់ផ្តើមនឹកលិង្គធំរបស់ខ្លួន។ ទីបំផុតគាត់បានទៅរកវេជ្ជបណ្ឌិតរបស់គាត់ ហើយនិយាយថា "លោកវេជ្ជបណ្ឌិត ខ្ញុំពិតជាអរគុណណាស់ដែលលោកបានផ្តល់ឱកាសឱ្យខ្ញុំអាចនិយាយបានស្រួលឡើងវិញដោយមិនត្រដឹកដូចមុន ប៉ុន្តែខ្ញុំពិតជានឹកលិង្គពីមុនរបស់ខ្ញុំណាស់។ សូមរកអ្នកបរិច្ចាគនោះឱ្យខ្ញុំផង ហើយប្រាប់ទៅគេវិញថា ខ្ញុំចង់ដូរយកលិង្គនោះមកវិញ"។ 

វេជ្ជបណ្ឌិតងក់ក្បាល រួចតបវិញថា "តែវាមិន...មិន...មិន...អាច...ទៅរួចទេ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត