adverise with khmeread 688e4b6c e6f7 4709 be83 2c4b13a25a2e

រថយន្ត​ដឹក​ដី​បើក​ថយក្រោយ​មិនមាន​ការប្រុងប្រយ័ត្ន​កិន​ម៉ូតូ​មួយគ្រឿង​

   ភ្នំពេញ៖ ​រថយន្ត​ដឹក​ដី​បើកបរ​ថយក្រោយ​ខ្វះ ការប្រុងប្រយ័ត្ន​បុក​ម៉ូតូ​ម៉ាក ហ្សុ​យ​ស៊ូ​គី និ​ច មួយគ្រឿង រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​អ្នកបើកបរ​ម៉ូតូ​សំណាងល្អ​ដោយ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង កាលពី​វេលា​ម៉ោង ១២​និង​៥០​នាទី ថ្ងៃទី​២៩ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្បែរ​ស្ពាន​បាក់ ស្ថិត​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

     សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​រថយន្ត​ដឹក​ដី​ម៉ាក ISUZU ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-6493 បាន​បើក​ថយក្រោយ​ហើយ​មិនបាន​មើល​ក្រោយ​ក៏​បុក​ម៉ូតូ​ម៉ាក​ហ្សុ​យ​ស៊ូ​គី​និ​ច​មួយគ្រឿង ព​ណ៍ស សេរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ។​

   សមត្ថកិច្ច​ប្រាប់​បន្តថា អ្នកបើកបរ​រថយន្ត​ដឹក​ដី​បង្កហេតុ​មានឈ្មោះ លន់ រ៉ាវី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​រងគ្រោះ​មានឈ្មោះ ខេន ចាន់​ដេ​ត ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​និ​សិ​ត្ស​នៃ​សាលា​ច្បាប់​បឹងត្របែក ឆ្នាំ​ទី​១ បច្ចុប្បន្ន​រស់នៅ​ភូមិ​បិណ្ឌ​បោ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

     ប្រភព​ព័​ត៍​មាននៅ​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថាមុនពេល​កើតហេតុពួកគាត់​បានឃើញ​រថ​យន្ត​ដឹក​ដី បង្កហេតុ​បាន​បើកបរ​ចេញពី​ផ្លូវលំ​នៅក្នុង​ភូមិ​ទិសដៅ​ពី​ត្បូង​ទៅ​ជើងលុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ស្តាំ​តាមផ្លូវ​ជាតិ​លេខ​២ ខ​ណះ​បត់​បាន​បន្តិច​រថយន្ត​នោះបាន​បើក​ថយក្រោយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ម​ក៏​បុក និង​កិន​ម៉ូតូ​ជនរងគ្រោះ​ទាំង​កំរោល បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុងចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​លោត​ចេញ​ទាន់​សំណាងល្អ​រងរបួស​ស្រាល​។​

    ក្រោយហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​សហ​ជាមួយ​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​ធ្វើការ​វាស់វែងនាំ​ទាំង​អ្នកបើកបរ​រថយន្ត និង​រថយន្តព្រមទាំង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់