adverise with khmeread 406a1061 e23f 4f22 93d8 0d05e70b37a8

សិស្សសាលា​ព្រះ​យុគន្ធរ​ម្នាក់​ត្រូវ​ក្រុមក្មេងស្ទាវ​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​របួសធ្ងន់​

     ភ្នំពេញ ៖ យុ​ជន​ម្នាក់​ដែល​សិស្សសាលា​ព្រះ​យុគន្ធរ ត្រូវបាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៧.៨​នាក់​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង បាន​ដេញ​កាប់​នឹង​ដាវសាំ​ម៉ូ​រ៉ៃ​បណ្ដោយឱ្យ​រងរបួស​ធ្ងន់។​

     ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅមុខ​ភ្លឹប​ខ្លាំ​ឃុំ​កីឡា​បណ្ដោយ​ផ្លូវ​លេខ​២៣៨​កែងលេខ​១០៥ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

      ប្រ​ភព​ដំបូង​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ឈ្មោះ ដាំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្សសាលា​ព្រះ​យុគន្ធរ​។​ តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុបាន​ប្រាប់​ឱ្យដឹងថា គេ​ឃើញ​យុវជន​២​នាក់​ជា​សិស្សសាលា​ព្រះ​យុគន្ធរ​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ចេញ​មកពី​សាលារៀន​ព្រះ​យុគន្ធរ ក្រោយមក​ក៏បានជួបនឹង​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង មាន​គ្នា​៧.៨​នាក់​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ នឹង​ខ្សែ​ក្រ​វ៉ា​ត បានមក​ដេញ​កាប់​បណ្ដោយឱ្យ​យុវជនម្នាក់​រងរបួស​ធ្ងន់ ។​​ ភ្លាមៗ​នោះ​ក្រុមក្មេងស្ទាវ​ទាំងអស់នោះ បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

     ក្រោយ​កើតហេតុ​យុវជន​នោះ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែកម៉ូ​តូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បឹង​ព្រលិត​ដើ​ម្បើ​រង់ចាំ​ជនរងគ្រោះ​មក​ទទួលយក​វិញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់