adverise with khmeread 0

​ព្រឹក​មិញ គេ​ចែក​ពានរង្វាន់ OSCAR ឆ្នាំ ២០១៦ ទៅខាង​ផ្នែក​អ្វីខ្លះ​?

​វា​ប្រហែលជា​រាត្រី​មួយ​ដ៏​ពិសេស​បំផុត​ក្នុង​ឆាកជីវិត​តារា​សម្តែង​ជើងចាស់​លោក Leonardo DiCaprio ដែល​បាន​ស្គាល់​រសជាតិ​កាន់​ពាន OSCAR ជាលើកដំបូងក្នុងអាជីពជាតារាសម្តែងរបស់ខ្លួននៅក្នុង​រយៈ​ជាជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​មកនេះ​។​

​កុំឱ្យ​ខាត​ពេល​យូរ តោះ​សូម​មើលថា​តើ​គេ​ចែក​ពាន Oscar លើ​ផ្នែក​អ្វីខ្លះ​នៅ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ Oscar កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៨ កុម្ភៈ (​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​កម្ពុជា​) នៅ​សហរដ្ឋអាមេរិក​ទាំងអស់​គ្នា​៖

១. រូបភាព​ល្អ​ដាច់​គេ (BEST PICTURE) បាន​ទៅ​រឿង Spotlight

២. តួឯក​ប្រុស​ល្អ​ដាច់​គេ (BEST ACTOR) បាន​ទៅ​លោក Leonardo DiCaprio ក្នុង​រឿង The Revenant

៣. តួឯក​ស្រី​ល្អ​ដាច់​គេ (BEST ACTRESS) បាន​ទៅ​អ្នកនាង Brie Larson ក្នុង​រឿង Room

៤. តួរង​ប្រុស​ល្អ​ដាច់​គេ (BEST SUPPORTING ACTOR) បាន​ទៅ​លោក Mark Rylance ក្នុង​រឿង Bridge of Spies

៥. តួរង​ស្រី​ល្អ​ដាច់​គេ (BEST SUPPORTING ACTRESS) បាន​ទៅ​នាង Alicia Vikander ក្នុង​រឿង The Danish Girl

៦. អ្នកដឹកនាំ​រឿង​ឆ្នើម (Directing) បាន​ទៅ​លោក Alejandro G. Iñárritu ក្នុង​រឿង The Revenant

៧. ខ្សែភាពយន្ត​គំនូស​ជីវ​ច​ល​ល្អ​ដាច់​គេ (ANIMATED FEATURE FILM) បាន​ទៅ​រឿង Inside Out

៨. ខ្សែភាពយន្ត​ដែល​ការ​រចនា​ម៉ូត​សម្លៀកបំពាក់​ល្អ​ដាច់​គេ (COSTUME DESIGN) បាន​ទៅ​រឿង Mad Max: Fury Road

៩. ភាពយន្ត​ឯកសារ​ល្អ​ដាច់​គេ (DOCUMENTARY FEATURE) បាន​ទៅ​រឿង Amy

១០. ភាពយន្ត​ឯកសារ​ស្តីពី​ជីវិត​ពិត​ខ្លីៗ​ល្អ​ដាច់​គេ (DOCUMENTARY SHORT) បាន​ទៅ​រឿង A Girl in the River: The Price of Forgiveness

១១. ការតុបតែង​ខ្លួន​និង​ស្ទីល​នៃ​ម៉ូត​សក់​ល្អ​ដាច់​គេ (MAKEUP AND HAIR STYLING) បាន​ទៅ​រឿង Mad Max: Fury Road

១២. ចម្រៀង​ល្អ​ដាច់​គេ​នៅក្នុង​ខ្សែភាពយន្ត (ORIGINAL SONG) បាន​ទៅ​បទ "Writing's on the Wall" ក្នុង​រឿង Spectre

១៣.​រឿង​វាយតប់​ខ្នាត​ខ្លី​ល្អ​ដាច់​គេ (BEST LIVE ACTION SHORT) បាន​ទៅ​រឿង Stutterer

១៤. ភាពយន្ត​គំនូស​ជី​វច​ល​ខ្នាត​ខ្លី​ល្អ​ដាច់​គេ (ANIMATED SHORT) បាន​ទៅ​រឿង Bear Story

១៥. ស្តង់ដារ​នៃ​សម្លេង​កែសម្រួល​ល្អ​ដាច់​គេ (SOUND EDITING) បាន​ទៅ​រឿង Mad Max: Fury Road

១៦. ស្តង់ដារ​នៃ​សម្លេង​លាយ​ល្អ​ដាច់​គេ (SOUND MIXING) បាន​ទៅ​រឿង Mad Max: Fury Road

១៧. ស្តង់ដារ​នៃ​ការកែសម្រួល​ខ្សែភាពយន្ត​ល្អ​ដាច់​គេ (FILM EDITING) បាន​ទៅ​រឿង Mad Max: Fury Road

១៨. ភាពយន្ត​ភាសាបរទេស​ល្អ​ដាច់​គេ (FOREIGN LANGUAGE FILM) បាន​ទៅ​រឿង Son of Saul

១៩. សាច់ភ្លេង​ក្នុង​ភាពយន្ត​ល្អ​ដាច់​គេ (ORIGINAL SCORE) ល្អ​ដាច់​គេ​បាន​ទៅ​ភាពយន្ត The Hateful Eight

២០. ការ​រចនា​ខ្សែភាពយន្ត​ល្អ​ដាច់​គេ (PRODUCTION DESIGN) បាន​ទៅ​ភាពយន្ត Mad Max: Fury Road

២១. បច្ចេកទេស​ថត​ខ្សែភាពយន្ត​ល្អ​ដាច់​គេ (CINEMATOGRAPHY) បាន​ទៅ​រឿង The Revenant

២២. ការបញ្ចូល​រូបភាព​បន្ថែម​ល្អ​ដាច់​គេ (VISUAL EFFECTS) បាន​ទៅ​រឿង Ex Machina

២៣. សាច់រឿង​ភាពយន្ត​ដែល​កាឡៃ​បន្ត​ល្អ​ដាច់​គេ (ADAPTED SCREENPLAY) បាន​ទៅ​រឿង The Big Short

២៤. សាច់រឿង​ភាពយន្ត​និពន្ធ​ខ្លួនឯង​ល្អ​ដាច់​គេ (ORIGINAL SCREENPLAY) បាន​ទៅ​រឿង Spotlight៕


adverise with khmeread
ប្រភព៖ Maxim

មតិយោបល់