ចុចស្មាតហ្វូនរហូតដេកលែងលក់? មើលបច្ចេកទេសសម្ងាត់របស់យោធាអាមេរិក ជួយឱ្យគេងលក់ប្រើពេលត្រឹម ២ នាទីប៉ុណ្ណោះ

មនុស្សជាច្រើនមិនខ្វល់ពីរឿងគេងពេលយប់ ខណៈដែលពួកយើងមានផលវិបាកក្នុងការគេងឱ្យលក់ ប៉ុន្ដែនេះអាចជាដំណោះស្រាយមួយជួយដោះបញ្ហាគេងមិនលក់របស់អ្នកត្រឹមតែ ២ នាទីប៉ុណ្ណោះ។

ក្នុងសៀវភៅមួយចំណងជើងថា "សម្រាក និងឈ្នះ៖ សិល្បៈជើងឯក បង្ហាញពីវិធីសាស្រ្តសម្ងាត់របស់យោធាអាមេរិក ដែលអាចជួយឱ្យគ្រប់គ្នាដេកលក់ក្នុងរយៈពេល ១២០ វិនាទីប៉ុណ្ណោះ"។

សៀវភៅនោះចេញផ្សាយក្នុងឆ្នាំ ១៩៨១ ប៉ុន្ដែវិធីសាស្ដ្រនោះថ្មីៗនេះទើបតែគេផ្អើលនៅលើអនឡាញប៉ុណ្ណោះ។

ដោយវាត្រូវបានប្រើដោយទាហានដើម្បីធានាថាពួកគេគេងបានលក់ស្រួល សូម្បីតែពួកគេស្ថិតក្នុងសមរភូមិក៏ដោយ សៀវភៅនោះនិយាយថា ៩៦ ភាគរយជោគជ័យ បន្ទាប់ពីអនុវត្តបាន ៦ សប្ដាហ៍។

* វិធីសាស្ដ្រក្នុងការគេងឱ្យលក់ក្រោម ២ នាទី គឺមានដូចតទៅ ៖

ដំបូង អ្នកត្រូវ​បន្ធូរសាច់ដុំមុខ រួមទាំងអណ្ដាត ថ្គាម និងសាច់ដុំនៅរង្វង់ភ្នែក។

បន្ទាប់មកទម្លាក់ស្មារបស់អ្នកឱ្យទាបតាមតែអាចទៅរួច ដោយទម្លាក់ស្មាឆ្វេងមួយសន្ទុះ បន្ទាប់មកទម្លាក់ស្មាស្តាំ។

ដំណាក់កាលពី ៣ ទាក់ទងនឹងដង្ហើម ហើយអ្នកគួរតែដកដង្ហើមចេញ បន្ធូរដើមទ្រូង និងបន្ទាប់មកបន្ធូរជើងរបស់អ្នក។ អ្នកគួរតែចាប់ផ្តើមពីភ្លៅរបស់អ្នក ហើយបន្ទាប់មកផ្លាស់ទីទៅកំភួនជើងរបស់អ្នក។

បន្ទាប់មក សម្រួលរាងកាយឱ្យធូរ ១០ វិនាទី ធ្មេចភ្នែកឱ្យជិត កុំគិតអ្វីទាំងអស់ រួចហើយអ្នកនឹងលក់ក្នុងដំណេកតែម្តង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត