adverise with khmeread 1

​ម្ចាស់​ភាគហ៊ុន Everton ថ្មី​មកដល់​ភ្លាម​បោះ​លុយ ១០០ លាន​ផោន​ឲ្យ​ក្លឹប​ចាយ​ភ្លែត​!

​ម្ចាស់​ភាគហ៊ុន​ធំថ្មី​របស់​ទឹកដី Goodison Park លោក​មហាសេដ្ឋី​ពាន់​លាន Farhad Moshiri ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចាយលុយ​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខាងមុខ ដើម្បី​ធ្វើ​ឲ្យ​ក្លឹប​នេះ​ខ្លាំង​ម្តងទៀត​។​

​អ្នកជំនួញ​អ៊ីរ៉ង់ ដែលមាន​ក្រុមហ៊ុន​នៅក្នុង​ចក្រភព​អង់គ្លេស​និង​ប្រទេស​ម៉ូ​ណា​កូ​រូបនេះ​នឹង​បញ្ចប់​ការទិញ​ភាគហ៊ុន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​យើង​នឹង​ឃើញ​គាត់​ក្លាយជា​ម្ចាស់​ភាគ​ហ៊ុ​ធំជាងគេ​តែ​ម្នាក់​គត់​នៅក្នុង​ក្លឹប​។​

​លោក​ក៏បាន​សន្យាថា​នឹងធ្វើ​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ និង​មិនមែន​តែ​ជួយ​កសាង​កីឡដ្ឋាន​នោះទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ពង្រឹង​ក្រុម​ទាំងមូល​ទៀតផង ជាមួយនឹង​លុយ ១០០ លាន​ផោន​ដែល​អាច​ប្រើ​បាន​ដើម្បី​ទិញ និង​សំខាន់​ជាងគេ​គឺ​រក្សា​កីឡាករ​ល្អ​នៅពេល​ខាងមុខ​។​

​ពួកគេ​នឹង​ស្នើ​កុងត្រា​ថ្មី​ដល់​កីឡាករ​និង​សន្យាថា នឹងមាន​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ក្រុម​ដើម្បី​កែប្រែ​គូប្រជែង Liverpool មួយ​នេះ​ទៅជា​ក្រុម​ប្រកួតប្រជែង​លំដាប់​កំពូល​ទាំង​បួន​ទៀតផង​។​

​ការវិនិយោគ​នេះ​អាចមាន​តម្លៃ​ប្រហែល ១០០ លាន​ផោន ប៉ុន្តែ​អតីត​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុម Arsenal រូបនេះ​ហាក់ដូចជា​នឹង​ថែម​ពីលើ​នេះ​ទៀត​ដល់​ទៅ ២០០ លាន​ផោន ដែល​ទើបតែលក់​ភាគហ៊ុន​របស់គាត់​នៅ​ក្រុម​កាំភ្លើង​ធំ​កាលពី​សប្តាហ៍​មុន​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់