adverise with khmeread 1

Barcelona តាម​ស្មើ​កំណត់ត្រា​មិន​ធ្លាប់​ចាញ់ ៣៤ ប្រកួត​ជាប់​គ្នា​របស់ Real Madrid បន្ទាប់​ឈ្នះ​យប់ម្សិល​មិញ​

​    ​ដោយ​ការ​នាំមុខ ៨​ពិន្ទុ​ពី​ក្រុម​លេខ​២ At Madrid និង​នាំមុខ​១២​ពិន្ទុ​ពី​ក្រុម​លេខ​៣ Real Madrid ពិន្ទុ​នាំមុខ​នេះ​មើលទៅ​ដូចជា​មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់ Barcelona ។​

​    ​គ្រូបង្វឹក Luis Enrigue កំពុងតែ​បំបែក​កំណត់ត្រា​គ្មាន​អ្នក​បំបាក់​ក្នុង​កម្រិត ៣៤​ដង​ស្មើនឹង Real Madrid ដោយ​ការ​ឈ្នះ​ការប្រកួត​កាលពី​យប់​ថ្ងៃអាទិត្យ​នេះ​។​

​    ​មកទល់ពេលនេះ​អស់​ពាក់កណ្ដាល​រដូវ​កាល​ទៅហើយ ដោយ​ក្លឹប Bacelona មិនទាន់​ស្គាល់​ពាក្យ​ចាញ់​នៅឡើយ​ទេ​។ Bacelona បាន​បំបែក​កំណត់ត្រា​ស្មើនឹង Real Madrid ដោយ​គ្មាន​ការ​ចាញ់​រាល់​ការប្រកួត​ទាំងអស់​រហូតដល់ ៣៤ ប្រកួត​ជាប់​គ្នា​។​

​    ​ក្នុង​រដូវ​កាល​ឆ្នាំ ១៩៨៨-៨៩ Real Madrid ធ្លាប់​ឈ្នះ ២៥​ប្រកួត និង​ស្មើ​៩​ដង ហើយ​ពេលនេះ Bacelona បានធ្វើ​ឲ្យ​បាន​នូវ​កំណត់ត្រា​មួយ​នេះ​ដោយ​ឈ្នះ​២៨​ដង និង​ស្មើ​៦​ដង​។ ការប្រកួត​លើក​ក្រោយ បើសិនជា Barcelona ឈ្នះ​មួយ​ប្រកួត​ទៀត​នឹង​បំបែ​ត់​កំណត់ត្រា​ចាស់​របស់​ក្រុម​អធិរាជ​ស Real Madrid បាន​ហើយ​៕​

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់