យុវជនហ្វីលីពីនអត់ការងារធ្វើ ច្នៃដ្រូនលេងៗ ជោគជ័យមែនទែន

អ្នកបង្កើតដ៏ចម្លែកមួយរូបបានរកឃើញវិធីមួយដើម្បីគេចចេញពីបញ្ហាស្ទះចរាចរណ៍ដ៏ស្មុ័គ្រស្មាញ ជាមួយនឹងដ្រូនហោះផ្ទាល់ខ្លួនរបស់គាត់។

លោក Kyxz Mendoza មកពីទីក្រុង Quezon ប្រទេសហ្វីលីពីន បានចាប់ផ្តើមធ្វើការ៦ឆ្នាំមកហើយទៅលើដ្រូនហោះដ៏អស្ចារ្យរបស់គាត់។

កាលពីដើមខែនេះ គាត់បានបញ្ចប់ការសាកល្បងហោះហើរជាលើកដំបូងរបស់គាត់ប្រកបដោយជោគជ័យ ដោយអាចហោះឡើងក្នុងកម្ពស់ជាង ៧ម៉ែត្រកន្លះផុតពីដី។

លោក Kyxz បានហៅរថយន្តហោះរបស់គាត់ថា "Ultralight Aircraft" ហើយបច្ចុប្បន្នគាត់គ្រោងនឹងបង្កើតវាច្រើនបន្ថែមទៀត ជាមួយនឹងសមត្ថភាពផ្ទុកមនុស្សបានពីរនាក់៕

 

adverise with khmeread