adverise with khmeread 1456747470 china school

បុរស​ចិន​ម្នាក់​បាន​ដើរ​ចាក់​សិស្សសាលា​១០​នាក់​រួច​ចាក់​សម្លាប់ខ្លួន​តាម​ក្រោយ​

    ​បុរស​មា្ន​ក់នៅ​ខាងត្បូង​ប្រទេស​ចិន​បាន​ចាក់​លើ​សិស្សសាលា​១០​នាក់ មុនពេល​ដែល​គាត់​សម្លាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

​    ​សិស្សសាលា​ទាំងអស់​រស់រានមានជីវិត និង​សម្រាក​នៅ​មន្ទី​មួយ​ប្រទេស​ចិន នេះ​បើ​យោង​ទៅ​វេ​ប​សាយ Xinhua ។​

​    ​ឧ​ប្បវត្តិ​ហេតុនេះ​កើតឡើង​នៅ​ទីក្រុង Haikou នៃ​ខេត្ត​កោះ Hainan ភាគខាងត្បូង​។ មូលហេតុ​នៃ​ការវាយប្រហារ​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។​

​    ​ប្រទេស​ចិន​បានឃើញ​ករណីនេះ​កើតឡើង​ច្រើនលើក​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​    ​ក្នុង​ឆ្នាំ​២០១៤ មាន​បុរស​ម្នាក់​ធ្លាប់បាន​ចាក់​សិស្ស​បីនាក់​នៅ​សាលា​បឋម​មួយ​នៅ​កណ្ដាល​ប្រទេស​ចិន ហើយ​បន្ទាប់មក​ជនបង្ក​បានធ្វើ​អត្តឃាត​លោត​ពី​អាគារ​សម្លាប់ខ្លួន​ទៅនេះ​បើតាម​ប្រភព Xinhua បានដឹង​ដូច្នេះ​។​

​    ​ការស៊ើបអង្កេត​បាន​ឲ្យ​ដឹងថា អ្នក​វាយប្រហារ​បាន​អស់សង្ឃឹម​ដែល​កូនស្រី​របស់គាត់​មិនត្រូវ​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ចូល​សាលារៀន បន្ទាប់ពី​បរាជ័យ​ក្នុងការ​បំពេញភារកិច្ច​ធ្វើ​លំហាត់​រដូវក្ដៅ​។​

​    ​ក្នុង​ឆ្នាំ​២០១២ ក៏​ធ្លាប់មាន​បុរស​ម្នាក់​រត់​សំដៅទៅ​ទ្វារ​សាលា​មួយ​នៅ​ខេត្ត Henan ហើយ​បាន​យក​កាំបិត​ស្នៀត​ដេញតាម​ចាក់​ក្មេង​ជំទង់​ជាច្រើន​នាក់​ដែល​ព្យាយាម​រត់​។ បុរសម្នាក់​នោះបាន​ដេញតាម​សិស្ស​ទាំងអស់ ហើយ​មាន​២៣​នាក់​រងរបួស​៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់