គន្លឹះក្នុងការធ្វើដំណើរកម្សាន្តនៅបរទេសតែម្នាក់ឯង ដើរមិនចេះខ្លាច និង ចាយអស់តិច

ការធ្វើដំណើរគឺពិតជាមានអត្ថប្រយោជន៍របស់វា ក្នុងនោះមានចាប់ពីការបានឃើញទីកន្លែងថ្មីៗ រហូតដល់ការជួបមនុស្សថ្មីៗ ការសម្រាកស្រួលទាំងចិត្តស្រួលទាំងកាយ បន្ទាប់ពីធ្វើការរាប់ខែ។ ភាគច្រើនបំផុតយើងចូលចិត្តធ្វើដំណើរជាមួយមិត្តភក្តិ គ្រួសារ ឬ ដៃគូស្នេហ៍របស់យើង ប៉ុន្តែតើអ្នកមានដឹងទេថា ការដើរកម្សាន្តតែម្នាក់ឯងក៏មានអត្ថប្រយោជន៍ដែរ? ដើរកម្សាន្តម្នាក់ឯងផ្តល់សេរីភាពពេញទីដល់អ្នក ដោយមិនចាំបាច់ខ្វល់ថាតើអ្នកដទៃចង់ធ្វើអ្វីអំឡុងការធ្វើដំណើររបស់អ្នក ដែលនេះមានន័យថា អ្នកអាចទៅគ្រប់ទីកន្លែងសំខាន់ៗដែលអ្នកចង់ទៅ ធ្វើសកម្មភាពផ្សេងៗ ដែលអ្នកចង់ និង ប្រឡូកខ្លួនឯងទៅក្នុងបរិយាកាសថ្មីទាំងស្រុងមិនធ្លាប់ជួបពីមុន។ ប្រសិនបើអ្នកកំពុងពិចារណាដើរលេងតែម្នាក់ឯង ទាំងនេះគឺជាគន្លឹះដើម្បីធ្វើឱ្យបទពិសោធន៍ដើរកម្សាន្តកាន់តែរីករាយ៖ 

១. ស្វែងរកបន្ទប់គ្រែមួយដើម្បីសន្សំសំចៃលុយ។
២. ចូលរួមក្នុងកញ្ចប់ធ្វើដំណើរជាមួយអ្នកដទៃ ក៏ជួយសន្សំសំចៃលុយដែរ ហើយរឹតតែសំខាន់គឺស្គាល់កន្លែងថ្មីបានច្រើន។ 
៣. ស្នាក់នៅបន្ទប់ដែលមាន Wi-Fi ឥតគិតថ្លៃ។
៤. រៀនភាសាប្រចាំថ្ងៃល្អៗរបស់គេ។
៥. ទទួលទានអាហារដោយសម្រួលចិត្តឱ្យធូរ កុំតានតឹងអី ព្រោះគ្មាននរណាមកសម្លក់សម្លឹងមុខអ្នក រហូតលេបបាយចត់នោះទេ។ 
៦. ងើបដើរលេងឱ្យបានពីព្រលឹមបន្តិច ព្រោះមានកន្លែងល្អៗច្រើនត្រូវដើរ កុំខ្ជះខ្ជាយពេលលើការដេកត្រមក់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត