adverise with khmeread 727671bf 7c4d 4db5 af6b 2fecbef5cac6

ចាប់​ជនសង្ស័យ​ម្នាក់​ឆក់​ខ្សែក​ពី​ជនបរទេស​បាន​សម្រេច

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម២នាក់ត្រូវបាន​ជន​រងគ្រោះ​ចាប់​ទាញ​ម៉ូតូ​ឱ្យ​ដួល​ទើប​ចាប់​ខ្លូន​ប្រគល់ឲ្យ​ប៉ូលិសប៉ុស្តិ៍​បឹង​កេងកង​ទី​១ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេចខ្លួន​បាត់ ។​
     ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​៩​ខែ ធ្នូ ២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
    ប៉ូលិសនិយាយថា ​ជនសង្ស័យ​​ឈ្មោះ លី សុខ​ហួន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​នៅផ្ទះ​ផ្លូវ​សុធារស ផ្ទះ​លេខ​១៧Z ក្រុម​៣៨ ស្ថិតនៅ​ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។
   ប៉ូលិសបន្តថា ខណ:ពេល ជនបរទេស​ម្នាក់​បាន​ដើរលេង តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្រាប់តែ​​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​ក៏​បាន​មក​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​រងគ្រោះ ។
    ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​លើក​ម៉ូតូ​បម្រុង​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​តាម​ពីក្រោយ​ម៉ូតូ​ជនសង្ស័យ​ក៏ ហើយក៏​បាន​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ដែល​អង្គុ​យពី​ក្រោយ​។ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នកបើក​ម៉ូតូ​បាន​ជិះ​រត់​គេចខ្លួន​បាត់​។​
    ​ក្រោយពេល​កើតហេតុ​ប៉ូលិសប៉ុស្តិ៍កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

adverise with khmeread

មតិយោបល់