អង្គការសុខភាពពិភពលោកនិយាយថា មនុស្សជាង១,៤ពាន់លាននាក់ពុំអើពើនឹងការហាត់ប្រាណទេ ដែលអាចនាំឱ្យកើតជំងឺកាចៗ

ការវិវឌ្ឍតិចតួចបំផុតត្រូវបានធ្វើឡើងនៅក្នុងការកាត់បន្ថយកម្រិតនៃភាពអសកម្មទូទាំងសកលលោក។ នេះបើយោងតាមអ្នកជំនាញបានព្រមាន។

អ្នករាយការណ៍អង្គការ​សុខភាព​ពិភព​លោក (WHO) មួយរូបបានប៉ាន់ប្រមាណថា មនុស្សជាងមួយភាគបួនទូទាំងពិភពលោក គឺខ្ទង់ ១,៤ពាន់លាននាក់ មិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេ ដែលជាតួលេខមួយស្ទើរតែមិនបានកែលម្អសោះចាប់តាំងពីឆ្នាំ២០០១។

ភាពអសកម្មបង្កើនហានិភ័យនៃបញ្ហាសុខភាព ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកមួយចំនួនទៀត។

ហើយស្រ្តីត្រូវបានគេរកឃើញថា​មានភាពអសកម្មភាពខ្ពស់បំផុតនៅទូទាំងពិភពលោក លើកលែងតែតំបន់ពីរនៃទ្វីបអាស៊ី (អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍)៕
 

adverise with khmeread