Hqdefault

វិធី​សង្គ្រោះ​បឋម​ពេល​រងរបួស ជាពិសេស​ករណី​ត្រូវគេ​ចាក់​នឹង​កាំបិត​

    ​ដោយ​មើលឃើញ​ករណី​កាប់​ចាក់​ផ្ទុះឡើង​ច្រើន​ក្នុងសង្គម​បច្ចុប្បន្ន ថ្ងៃនេះ​យើង​នឹង​លើកយក​នូវ​វិធី​សង្គ្រោះ​បឋម​ចំពោះ​ករណី​មុត​កាំបិត​ដោត ឬ​ត្រូវគេ​ចាក់​នឹង​កាំបិត ដូចដែល​បាន​រៀបរាប់​ខាងក្រោម​នេះ​។
 
​ប្រភេទ​នៃ​របួស​៖ អ្នក​សង្គ្រោះ​ចាំបាច់​ត្រូវធ្វើ​ការកំណត់​លើ​របួស​របស់​ជនរងគ្រោះ​ថា​តើ​វា​ជា​៖
​    ​- របួសស្រាល​៖ រលាត់ស្បែក​បន្តិចបន្តួច​, មាន​ឈាម​ខ្លះ ឬ គ្មាន​ឈាម​។​
​    ​- របួសធ្ងន់​៖ មាន​ទំហំ​ធំ ជ្រៅ មាន​វត្ថុ​ជុង​ជាប់ (​ហាម​ដក​) ធ្លាយ​ពោះវៀន​...​។​

​ផលវិបាក​នៃ​របួស​៖ របួសស្រាល​អាច​ក្លាយទៅជា​របួសធ្ងន់​។ បើ​ជនរងគ្រោះ​មិនបាន​ចាក់​ថ្នាំ​បង្ការ​តេតាណូស អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។​

​គោលការណ៍​គ្រឹះ​នៃ​ការថែទាំ​របួស​៖ សម្អាត (​ពី​ក្នុង​ចេញមកក្រៅ​) រុំ​របួស និង​ធ្វើការ​ណែនាំ​ទៅ​មន្ទី​ពេទ្យ​។

​វីដេអូ​ខាងក្រោម​នឹង​ពន្យល់​លម្អិត​ករណី​របួស​ដោយ​មុត​ឬ​ត្រូវគេ​ចាក់​នឹង​កាំបិត​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់