និយាយថាលាហើយមេរោគមុនលើមុខ ជាមួយម៉ាស់បិតមុខផ្សំពីបន្លែទាំង ២ រូបមន្តនេះ!

យើងទាំងអស់គ្នាចង់បានសាច់ស្អាត និងមើលទៅសុខភាពល្អ។ ប៉ុន្ដែអ្វីដែលអ្នកប៉ង់ប្រាថ្នា មិនបានសម្រេច ដោយសារតែមុននៅលើស្បែករបស់អ្នក។ អ្នកមិនមែនតែម្នាក់ឯងនោះទេ ដែលកើតមុននោះ មនុស្សប្រមាណជាជាង ៥០ លាននាក់សុទ្ធតែទទួលរងស្បែកកើតមុន ហើយពួកយើងក៏រកវិធីសាស្ដ្រនានាដើម្បីព្យាបាលមុនទាំងនោះចេញពីស្បែករបស់យើងជារៀងរហូត។

ខណៈដែលមានផលិតផលជាច្រើនមានប្រសិទ្ធភាពជួយព្យាបាលមុនរបស់អ្នក មានផលិតផលជាច្រើនទៀតក្លែងបន្លំផលិតផលល្អនោះ ដែលជាហេតុអ្នកមិនអាចកំណត់ថារបស់ពិតឬក្លែងក្លាយ ហើយអ្នកប្រើទៅនាំឱ្យមានបញ្ហាដល់ស្បែកថែមទៀតផង។

ខាងក្រោមនេះ គឺជាវិធីសាស្ដ្រធម្មជាតិ ដែលអ្នកអាចសាកល្បងបាន និងមិនខ្វល់ពីរឿងគ្រោះថ្នាក់នៃផលិតផលក្លែងក្លាយ។

១. ប្រទាលកន្ទុយក្រពើ និងប៉េងប៉ោះ ៖ យកផ្នែកអន្ធិលរបស់ប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងប៉េងប៉ោះ ២ ស្លាបព្រាបាយលាយបញ្ចូលគ្នាលាបលើមុខ និងទុកចោល ១៥ នាទីសឹមលាងមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។

២. ស៊ុតផ្នែកស និងល្ហុងទុំ ៖ លាយស៊ុតផ្នែកសមួយគ្រាប់ និងល្ហុងកន្លះកែវលាយបញ្ចូលគ្នា។ បន្ទាប់មកលាយទឹកមួយស្លាបព្រាបាយបន្ថែម រួចលាបលើមុខ។ ទុកចោល ១០ ទៅ ១៥ នាទី សឹមលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗ៕

adverise with khmeread

អ្នកនឹងចូលចិត្ត