Q

ការ​ទស្សន៍ទាយ​ចំនួន ៥ របស់​គ្រូ​ហោ​រាស្ត្រ​បារាំង​សម្រាប់​ឆ្នាំ​២០១៦​ច្បាស់​ជា​ធ្វើឱ្យ​លោកអ្នក​ខ្វាយខ្វល់​!

    ​លោក Nostradamus គឺជា​គ្រូ​ហោរាសាស្ត្រ​ល្បី​បំផុត ដែល​បានកើត​ក្នុងប្រទេស​បារាំង​ក្នុង​ឆ្នាំ ១៥០៣ និង​បានចេញ​ផ្សាយ​ប្រជុំ​បទ​ទំនាយ​របស់លោក​ជាច្រើន​ផងដែរ​។ បទ​កាព្យ​ដែលមាន​បួន​បាទ​បាន​អះអាងថា​ស្នាដៃ​របស់លោក​បាន​ទស្សន៍ទាយ​ត្រូវ ១០០ ភាគរយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​នាពេល​អនាគត ដូចជា សង្គ្រាម គ្រោះមហន្តរាយធម្មជាតិ និង​ការ​ងើបឡើង​និង​ការដួលរលំ​របស់​សត្រូវ​ជាដើម​។ ប្រសិនបើ​ការ​ទស្សន៍ទាយ​ត្រូវៗ​របស់លោក​អំពី​គ្រោះមហន្តរាយ​ក្នុង​អតីតកាល​អាចជា​សូចនាករ​បង្ហាញ​មែន​នោះ អ៊ីចឹង​យើង​ក៏​អាច​រំពឹង​ឃើញ​អនាគត​ផលដំណាំ​នៅ​ប៉ុន្មាន​សប្តាហ៍ ឬ​ប៉ុន្មាន​ខែ​ខាងមុខ​ផងដែរ​។ ហើយ​ជាក់ស្តែង​ការ​ទស្សន៍ទាយ​របស់លោក Nostradamus អំពី​ការវាយប្រហារ​នៅ​មជ្ឈមណ្ឌល​ពាណិជ​កម្ម​ពិភពលោក និង​មន្ទីរ​បញ្ច​កោណ​នៅ​ថ្ងៃទី ១១ កញ្ញា ឆ្នាំ​២០០១ បាន​ត្រូវ​ម៉ាច់​រួចទៅហើយ​ដែរ​។

​     ដូច្នេះ​អ្នក​ដែលមាន​អប្បិយ​ជំនឿ​បានចាប់ផ្តើម​ស្វះស្វែង​រកមើល​ការ​ទស្សន៍ទាយ​អនាគត​របស់លោក Nostradamus សម្រាប់​ឆ្នាំ ២០១៦​។ ការ​ទស្សន៍ទាយ​សម្រាប់​ឆ្នាំ​២០១៦​បាន​កំពុង​ក្លាយជា​រឿង​ក្តៅគគុក​មួយ​រួចទៅហើយៗ​ការ​ទស្សន៍ទាយ​ទាំងនោះ​មើលទៅ​ក៏​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ​។ ខាងក្រោម​នេះ​គឺជា​ការ​ទស្សន៍ទាយ​ដែល​បាន​សរសេរ​ទុក​ក្នុង​ក្បួន​ទស្សន៍ទាយ​របស់លោក Nostradamus សម្រាប់​ឆ្នាំ ២០១៦​។

​    ​១. ការប្រែប្រួល​អាកាសធាតុ​ដ៏​ចម្លែក​
​    ​ក្នុង​សំណៅ​ចងក្រង​របស់លោក លោក Nostradamus បានលើកឡើង​អំពី​ការប្រែប្រួល​អាកាសធាតុ​ដ៏​ចម្លែក និង​គ្រោះធម្មជាតិ​ជាច្រើន ដែល​នឹងមាន​សភាព​ខ្លាំងក្លា​ជាង​គ្រា​ណាៗ​ទាំងអស់​។ លោក​បាន​ពណ៌នា​ព្រឹត្តិការណ៍​ទាំងនោះ​ថា​ដូចជា​ទីកន្លែង​មួយ​ដែល "​ទឹកបាន​ជន់​ពន្លិច​ដីគោក​"​។ យើង​បានឃើញ​ព្រិល​នៅ​និ​ទាឃ​រដូវ (​ស្លឹកឈើ​លាស់​) ក្នុងប្រទេស​ជាច្រើន​លើ​ពិភពលោក​រួចមកហើយ​។ ឆ្នាំ​២០១៥ កន្លងទៅ​គេ​ក៏បាន​សង្កេតឃើញ​អាកាសធាតុ​ត្រជាក់​ដ៏​យូរ​ប្លែក​ផងដែរ​។

​    ​២. អាចម៍ផ្កាយ​នឹង​ជះ​ផលប៉ះពាល់​លើ​ផែនដី​
​    ​ក្នុងការ​កត់ត្រា​របស់​លោក Nostradamus បាន​អះអាងថា នៅ​ខែមេសា ឆ្នាំ​២០១៦ អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​នឹង​ឃើញ​អាចម៍ផ្កាយ​ទំហំ ៨ ទៅ ៩ គីឡូម៉ែត្រ​ជះឥទ្ធិពល​មកលើ​ផែនដី​។ នៅ​ខែឧសភា ឆ្នាំ ២០១៦ អាចម៍ផ្កាយ​នេះ​នឹង​បុក​ផែនដី​នៅ​ថ្ងៃទី ១៥ ឬ ១៧ ខែឧសភា ជា​លទ្ធផល​នឹង​សម្លាប់​មនុស្ស ១,២ ពាន់​លាន​នាក់​។ ការព្យាករណ៍​សម្រាប់​ឆ្នាំ​២០១៦​នេះ​ធ្លាប់បាន​លាតត្រដាង​ម្តង​ដែរ​នៅក្នុង​អត្ថបទ​របស់​វេ​ប​សាយ Inquisitr ប៉ុន្តែ​អង្គការ​ណា​សាបាន​និយាយថា គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ​។

​    ​៣. លោក​អូ​បា​ម៉ា គឺជា​ប្រធានាធិបតី​ចុងក្រោយ​របស់​អាមេរិក​
​    ​លោក Nostradamus បាន​ព្យាករណ៍​ថា លោក​អូ​បា​ម៉ា​នឹង​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​គាត់​ក៏បាន​ទស្សន៍ទាយ​ដែរ​ថា លោក​អូ​បា​ម៉ា​នឹង​ក្លាយជា​ប្រធានាធិបតី​ចុងក្រោយ​របស់​អាមេរិក​។ តើ​នេះ​មានន័យថា​វា​ជា​ពេលដែល​អាមេរិក​ត្រូវប្រគល់​ភ្លើង​គប់​ដឹកនាំ​ពិភពលោក​ទៅ​អ្នកផ្សេង​? តើន​រណា​នឹង​ក្លាយជា​មហាអំណាច​ពិភពលោក​? ចិន​? រុស្ស៊ី​? កូរ៉េខាងជើង​? គ្មាន​នរណា​ដឹង​ច្បាស់​នោះឡើយ​។

​    ​៤. ការផ្ទុះ​ជាច្រើន​នៅ​មជ្ឈិមបូព៌ា​
​    ​ការផ្ទុះ​ជាច្រើន​នឹង​កើតឡើង​នៅ​ជុំវិញ​តំបន់​មជ្ឈិមបូព៌ា ហើយ​លោក Nostradamus បាន​និយាយថា យន្តហោះ​ជាច្រើន​នឹង​ធ្លាក់​ក្នុង​ឆ្នាំ​២០១៦​។ តំបន់​មជ្ឈិមបូព៌ា​បាន​ជួបប្រទះ​ការផ្លាស់ប្តូរ និង​កោលាហល​ស៊ីវិល​ជាច្រើន​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយនេះ​។ បដិវត្តន៍​ផ្កាម្លិះ​បាន​បញ្ឆេះ​ភ្លើងសង្គ្រាម​នៅ​ប្រទេស​ជាង ១០ រួមមាន​ទុយ​នេ​ស៊ី អេ​ហ្ស៊ី​ប បា​រ៉ែ​ន សូ​ម៉ាលី លី​ប៊ី និង​ស៊ី​រី​។ យើង​បានឃើញ​ការបាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ ៣៧០ កាលពី​ថ្ងៃទី ៨ មីនា ឆ្នាំ​២០១៤ ផងដែរ​។ យន្តហោះ​មួយទៀត​ក៏បាន​ផ្ទុះ​ធ្លាក់​ដោយសារ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ផងដែរ ក្រោយ​ហេតុការណ៍​បាត់​យន្តហោះ​ម៉ាឡេស៊ី​បាន ២​ថ្ងៃ​។ អ្វីៗ​សុទ្ធតែ​អាច​កើតឡើង​។

​    ​៥. ការព្យាករណ៍​អំពី​សង្គ្រាមលោកលើកទី ៣
​    ​ដោយសារ​ការអភិវឌ្ឍ​ន៍​និង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅ​ជិត​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទីពីរ និង​ការទិញ​ព្រមទាំង​ការដាក់​ពង្រាយ​អាវុធ​នេះ​ពី​សំណាក់​ប្រទេស​ជាច្រើន​ជា​បន្តបន្ទាប់ គេ​បារម្ភ​ថា​សង្គ្រាមលោកលើកទីបី​អាច​នឹង​ធ្វើឱ្យ​ជីវិត​មនុស្សលោក​ឈានដល់​ទីបញ្ចប់​នៅលើ​ផែនដី​។ ការសន្និដ្ឋាន​ទូទៅ​គឺថា មនុស្ស​តិចតួច​ណាស់ដែ​លអាច​នៅរស់​ពី​មហាសង្គ្រាម​នេះ ជាពិសេស​អ្នក​ដែល​នៅក្នុង​ជម្រក​ជ្រៅ​ក្រោម​ដី ឬ​នៅ​ឆ្ងាយ​ពី​ភពផែនដី ដូចជា ឋាន​ព្រះ​ចន្ទ ឬ​ភព​ព្រះ​អង្គារ ឬ​នៅក្នុង​យានអវកាស​៕

 

ប្រភព៖ Top 5s Finest

អ្នកនឹងចូលចិត្ត

មតិយោបល់