adverise with khmeread 2f32f323323f2

ដាក់​ម្រាមដៃ​ដូច​ក្នុង​រូបភាព​ទើប​ដឹង​មូល​ហេតុដែល​គូស្នេហ៍​និយម​ពាក់ចិញ្ចៀន​រៀបការ​នៅ​ដៃ​នាង​ខាងឆ្វេង​!

​    ​ចិញ្ចៀន​រៀបការ​តំណាងឱ្យ​សេចក្តីស្រឡាញ់​ជា​អមតៈ​របស់​គូស្នេហ៍​។ ចិញ្ចៀន​មាន​រាង​រង្វង់ ព្រោះ​រាង​រង្វង់​ពុំមាន​ការចាប់ផ្តើម និង​ការបញ្ចប់​នោះទេ ដែល​មានន័យថា​អាពាហ៍ពិពាហ៍​នឹង​ស្ថិតស្ថេរ​ជា​រៀងរហូត​។

​    ​ប៉ុន្តែ​មូលហេតុ​អ្វី​បានជា​ចិញ្ចៀន​រៀបការ​សឹងតែ​ត្រូវបាន​ពាក់​នៅលើ​ម្រាមដៃ​នាង​រហូត​ដូច្នេះ​?

​    ​យោងតាម​ជំនឿ​ក្រិ​ក និង​រ៉ូ​ម៉ាំង​រាប់រយឆ្នាំ​មកហើយ សរសៃឈាម​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង​បានរ​ត់ទៅ​ដោយផ្ទាល់​ទៅកាន់​បេះដូង​។ សរសៃឈាម​នេះ​ក៏​ត្រូវគេ​ស្គាល់​ថា​ជា​សរសៃឈាម​ស្នេហា​ផងដែរ​។ ដោយសារតែ​ជំនឿ​បែបនេះហើយ​ទើប​ការពាក់​ចិញ្ចៀន​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង​បានក្លាយ​ជា​ប្រពៃណី​។ ទោះយ៉ាងណា ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បានបង្ហាញ​ថា រឿងនិទាន​មួយ​នេះ​ពុំមែន​ជាការ​ពិត​នោះទេ ប៉ុន្តែ​មនុស្ស​នៅតែ​ចង់​ជឿ​លើ​ជំនឿ​នេះ​។

​    ​ជាងនេះទៅទៀត មាន​ទ្រឹស្តី​ចិន​មួយ​លើកឡើងថា ម្រាមដៃ​នីមួយៗ​នៅ​ខាងឆ្វេង​តំណាងឱ្យ​ជំនាន់​ក្នុង​គ្រួសារ​ពី​អតីត បច្ចុប្បន្ន និង​អនាគត​។ ជាក់ស្តែង មេដៃ​តំណាងឱ្យ​ឪពុកម្តាយ ម្រាមដៃ​ចង្អុល​តំណាងឱ្យ​បងប្អូន​របស់​អ្នក ម្រាមដៃ​កណ្តាល​តំណាងឱ្យ​ខ្លួន​អ្នក ម្រាមដៃ​នាង​តំណាង​ឱ្យដៃ​គូជីវិត​រប​ស់​អ្នក និង​ម្រាមដៃ​កូន​តំណាងឱ្យ​កូនៗ​របស់​អ្នក​។

​    ​ឥឡូវ​សូម​ដាក់​ម្រាម​ដៃទល់​គ្នា ហើយ​បត់​តែ​ម្រាមដៃ​កណ្តាល​ចូលគ្នា​ប៉ុណ្ណោះ​។ ម្រាម​ផ្សេងទៀត​ត្រូវ​ប៉ះ​ទល់មុខ​គ្នា​ទាំងអស់​។ (​មើល​តាម​រូប​)

​    ​ឥឡូវ​សូម​ដក​ម្រាមដៃ​ចេញពី​គ្នា​ម្តង​មួយៗ​។ មេដៃ​របស់​អ្នកនឹង​ដកចេញ​ពីគ្នា​បាន មានន័យថា​អ្នកនឹង​មិនអាច​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់​អ្នកជា​រៀងរហូត​នោះទេ​។ រឿង​ដូចគ្នា​ក៏​នឹង​កើតឡើង​ចំពោះ​ម្រាមដៃ​ចង្អុល និង​ម្រាមដៃ​កូន​ដែរ​។ វា​មានន័យថា អ្នកនឹង​មិនអាច​រស់​នៅ​ជាមួយ​បងប្អូន​របស់​អ្នកជា​រៀងរហូត​នោះទេ ព្រោះ​ពួកគេ​នឹង​ដឹកនាំ​ខ្សែជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ហើយ​មួយទៀត កូនៗ​របស់​អ្នក​ក៏​នឹង​ចាប់ផ្តើម​ជីវិត​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ផងដែរ​។

​    ​ឥឡូវ​សូម​ព្យាយាម​ដក​ម្រាមដៃ​នាង​ចេញពី​គ្នា​។ ម្រាមដៃ​នាង​តំណាង​ឱ្យដៃ​គូជីវិត​រប​ស់​អ្នក​។ ម្រាមដៃ​នេះ​មិនអាច​ដកចេញ​ពីគ្នា​បាន​ងាយ​ដូច​ម្រាមដៃ​ផ្សេងទៀត​នោះឡើយ ព្រោះ​អ្នក និង​ដៃគូ​ត្រូវ​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត​។

​    ​ក្រៅពីនេះ នៅមាន​ជំនឿ​មួយទៀត ដែល​មើលទៅ​សម​ហេតុ​សម​ផល​ជាង​នេះ​។ មនុស្ស​ភាគច្រើន​និយម​ប្រើ​ដៃស្តាំ ដូច្នេះ​វា​មានន័យថា​ដៃ​ឆ្វេង​នឹងមិន​ប្រើប្រាស់​ញឹកញាប់​ទេ​។ ការពាក់​ចិញ្ចៀន​រៀបការ​នៅ​ដៃ​ខាងឆ្វេង​នឹងមិន​ធ្វើឱ្យ​ខូច​ចិញ្ចៀន​ខ្លាំង​ដូច​ការដែល​អ្នក​ពាក់​វា​នៅ​ម្រាមដៃ​ខាងស្តាំ​នោះទេ​។ ជាងនេះទៅទៀត ម្រាមដៃ​នាង​គឺជា​ម្រាមដៃ​ដែល​គេ​ប្រើប្រាស់​តិចតួច​បំផុត​។

​    ​ទោះយ៉ាងណា ប្រជាជន​មកពី​ប្រទេស​ដូចជា​ប៉េ​រូ អេ​ស្ប៉ា​ញ វេ​ណេ​ស៊ុយ​អេ​ឡា ន័​រ​វ៉ែ​ស ឥណ្ឌា និង​ដា​ណឺ​ម៉ាក និយម​ពាក់ចិញ្ចៀន​នៅ​ម្រាមដៃ​នាង​ខាងស្តាំ​។ ហេតុផល​គឺថា​ភាពខ្លាំង​របស់​ដៃស្តាំ​តំណាងឱ្យ​កម្លាំង​អាពាហ៍ពិពាហ៍​រវាង​ស្វាមី និង​ភរិយា​។

​    ​ចុងក្រោយ អ្វីៗ​គឺ​អាស្រ័យ​លើ​លោកអ្នក​ថា​តើ​ចង់ពា​ក់នៅ​ម្រាមដៃ​ខាងឆ្វេង​ឬ​ស្តាំ ព្រោះ​ការរក្សាបាន​ស្នេហា​អមតៈ​មិនមែន​អាស្រ័យ​លើ​ការ​ពាក់ចិញ្ចៀន​ខាង​ណា​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់