adverise with khmeread Marvel 115027

បន្ទាប់ពី​រឿង Deadpool ក្រុមហ៊ុន Fox ប្រកាស​ពីរ​រឿង​បន្ថែមទៀត​

    ​ថ្មីៗ​ក្រុមហ៊ុន Fox ទើបតែ​ចេញ​រឿង Deadpool ដែល​បាន​ផ្លាស់ប្ដូរ​សក្ដានុពល​ក្នុង​ការប្រកួត​ខ្សែភាពយន្ត​បែប​វីរៈបុរស​។ ជា​លទ្ធផល​គឺ​ទទួលបាន​ការគាំទ្រ​យ៉ាង​មហិមា ដោយសារ​រឿងនេះ​បានធ្វើ​ឲ្យ​អ្នកមើល​មាន​អារម្មណ៍​សប្បាយរីករាយ​។​

​    ​ឥឡូវនេះ​ក្រុមហ៊ុន FOX បានប្រកាស​គម្រោង​ពីរ​រឿង​បន្ថែមទៀត​នាពេល​ខាងមុខនេះ ហើយ​ទស្សនិកជន​នឹងមិន​បារម្ភ​ខ្សត់​រឿង​ទស្សនា​ឡើយ​។​

​    ​របាយការណ៍​ថ្មី​ពី​វេ​ប​សាយ Comicbook.com បង្ហាញថា FOX ទើបតែ​បា​នប​ញ្ជូ​ល​រឿង​ពីរ​ទៀត​ក្នុង​ភាពយន្ត Marvel ដែល​នឹង​មកដល់​ពេល​ឆាប់ៗ​នៃ​រឿង​ដំណើរ​ផ្សងព្រេង​របស់​វីរៈបុរស (Superhero Advanceture) ដែល​រឿង​ទី​១​ចេញ​នៅ​ថ្ងៃទី ៦ តុលា ២០១៧ និង ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។​

​    ​រឿង​ដែល​ចេញ​នៅ​ឆ្នាំ​២០១៧ គឺជា​រឿង​ទោល​របស់​តួអង្គ Gambit និង​រឿង​មួយទៀត ចំណងជើង​ថា Channing Tatum ។​

​    ​បន្ទាប់ពី​រឿង Deadpool នេះ​ផងដែរ រឿង​បន្ទាប់​ដែល​នឹងត្រូវ​ចាក់ផ្សាយ​ឆ្នាំនេះ​គឺ X-Men: Apocalypse ពោល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែឧសភា នៅ​រោងភាពយន្ត​សហរដ្ឋអាមេរិក​៕​

adverise with khmeread
ប្រភព៖ FOX

មតិយោបល់