យំផ្តល់អត្ថប្រយោជន៍សុខភាព ៧ យ៉ាង!

យើងរាល់គ្នាតែងតែយំនៅពេលណាមួយ ដោយសារតែមូលហេតុមួយ ឬច្រើន។ បាត់បង់អ្នកជាទីស្រឡាញ់ បែកគ្នាជាមួយនឹងសង្សារ ឬក៏មើលរឿងកម្សត់ក៏ធ្វើឱ្យអ្នកយំ។ ថ្វីបើអារម្មណ៍ទាំងនោះធ្វើឱ្យអ្នកយំ ការសម្រក់ទឹកភ្នែកអាចជួយអ្នកច្រើន រួមទាំងសុខភាពដូចខាងក្រោមនេះ។

១. បណ្ដេញជាតិពុល ៖ ការយំមិនត្រឹមតែលាងសម្អាតគំនិតអវិជ្ជមាននោះទេ ថែមទាំងលាងជាតិពុលពីរាងកាយទៀតផង។

២. សម្លាប់មេរោគ ៖ ការយំក៏សម្លាប់មេរោគផងដែរ។ ទឹកភ្នែកមានផ្ទុកសារធាតុ Lysozyme ដែលអាចសម្លាប់មេរោគ ៩៥ ភាគរយត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។

៣. ជំរុញភ្នែកឱ្យភ្លឺច្បាស់ ៖ ការផលិតទឹកភ្នែកដោយក្រពេញ Lacrimal ជួយលាងសម្អាតភ្នែករបស់អ្នកទាំងគ្រាប់ភ្នែក និងត្របកភ្នែក។

៤. ជំរុញអារម្មណ៍ប្រសើរឡើង ៖ ការជំរុញអារម្មណ៍ឱ្យសប្បាយ និងជួយកម្ចាត់អារម្មណ៍ឯកោរបស់អ្នក ហើយថែមទាំងបង្ការជំងឺធ្លាក់ទឹកចិត្តទៀតផង។

៥. កាត់បន្ថយស្ដ្រេស។

៦. ពង្រឹងការសន្ទនា ៖ សកម្មភាពប្រសើរ​ជាងពាក្យសម្ដី។ ដូច្នេះការយំគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការពន្យល់ពីអារម្មណ៍ ដែលអ្នកមានជាជាងការប្រើពាក្យសម្តីដើម្បីបង្ហាញពីភាពសោកសៅរបស់អ្នក។

៧. កាត់បន្ថយសារធាតុ Manganese ៖ ការយំជួយកាត់បន្ថយកម្រិត Manganese ក្នុងរាងកាយរបស់អ្នក។ Manganese គឺជាសារធាតុមួយ ដែលប៉ះពាល់អារម្មណ៍របស់អ្នក ហើយត្រូវបានគេរកឃើញក្នុងការប្រមូលផ្តុំទឹកភ្នែកជិត ៣០ ដងច្រើនជាងសេរ៉ូមទៅទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត