គន្លឹះសុខភាព ៧ យ៉ាងត្រូវអនុវត្តតាម នៅពេលលោកអ្នកកំពុងទទួលការព្យាបាលជំងឺមហារីក

១. ត្រូវដឹងអំពីការឡើងចុះទម្ងន់មិនទៀងទាត់
ការព្យាបាលដោយវិធីសាស្ត្រគីមីអាចបង្កឱ្យស្រកទម្ងន់មិនរំពឹងទុក។

២. ទទួលទានអាហារពេលព្រឹកឱ្យបានច្រើន
អ្នកជំងឺឃ្លានខ្លាំងបំផុតគឺនៅពេលព្រឹក។

៣. ញ៉ាំបន្លែផ្លែឈើចម្រុះពណ៌
ប្រឹងទទួលទានបន្លែនិងផ្លែឈើចម្រុះពណ៌។

៤. ស្រូបយកជាតិទឹកឱ្យបានច្រើន
ផឹកទឹកផ្លែឈើក្រឡុក ទឹកផ្លែឈើរាវ ហុតស៊ុប និងញ៉ាំបន្លែកិនខាប់ៗ។

៥. បំបាត់ក្លិនស្អុយឆ្អេះឆ្អាបជុំវិញខ្លួន
គួររក្សាអាហារដែលធុំក្លិនខ្លាំងនៅក្នុងទូទឹកកក។

៦. ទទួលទានអាហារសម្រន់សុខភាព
ពិសាពពួកផ្លែឈើបឺរី គ្រាប់ផ្លែឈើ និង គ្រាប់ធញ្ញជាតិឱ្យបានច្រើន។

៧. ធ្វើបំលាស់ទី
ធ្វើលំហាត់ប្រាណនឹងជួយជំរុញថាមពល និង ចំណង់អាហារ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត