adverise with khmeread 745ecfd8 05d2 4fb9 ae14 8724f1d2bfa3

ស្រវឹង​ទាស់​គ្នា​យក​ចបកាប់​វាយ​បែកក្បាល​ជាប់​ខ្នោះ​

     កណ្ដាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ឃាត់​បុរស​ម្នាក់​ក្នុងករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​ចបកាប់​វាយ​សំពង​បុរស​ម្នាក់​បែកក្បាល កាលពីវេលា​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃទី ២៩.០២.២០១៦ នៅ​ចំំ​ណុ​ច​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

    ប៉ូលិស​ន​យាយ​ថា ជនរងគ្រោះ​ឈ្មោះ​យិន ចាន​លី​ហៅ​រាជ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កសិករ​នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​របួស​ដេរ​ក្បាល​ខាង​ធេ្វ​ង​១០​ថេ្ន​រ​។​


     ចំណែក​ជនល្មើស​ឈ្មោះ​ជិន ខ្នា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យកចបកាប់​ដង​ឈើ​០១​។​

     ប៉ូលិស​បន្តថា  នៅ​មុនពេល​កើតហេតុ ជនល្មើស​បាន​ផឹកស្រា​បៀ​កម្ពុជា​ជាមួយ​មិត្ត​តាំងពី​ម៉ោង​៨​ព្រឹក​អស់​០៤​កេះ​កន្លះ​។ លុះដល់​ម៉ោងកើតហេតុ​ជនរងគ្រោះ​ដើរ​​មករក​ជនល្មើស​ក្នុង​សភាព​ស្រវឹង​ផងដែរ​ហើយ​បាន​ទាក់​ពាក្យសំដី​គ្នា​ពេលនោះ​ជនរងគ្រោះ​ជា​បង​ថៃ្ល​បាន​យក​ដំបង​ឈើ​រុក​ទៅលើ​ជនល្មើស​ចំ​ថ្ព​ល់​ខាង​ធេ្វ​ង​ទើប​ទើប​ជនល្មើស​រត់​ទៅយក​ចប​កាប់ៗ​មកលើ​ជនរងគ្រោះ​០១​ចប​ចំក្បាល​ខាងឆ្វេង​បណ្តាល​ឲ្យ​បែក​ដេរ ចំនួន​១០​ថេ្ន​រ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់