ជប៉ុននឹងសាកល្បង "ជណ្តើរយន្តអវកាស" ដំបូងបង្អស់លើលោក

ក្រុមអ្នកវិទ្យាសាស្ដ្រជប៉ុន ដែលកំពុងធ្វើការសិក្សាលើ "ជណ្ដើរយន្តអវកាស" នឹងសាកល្បងគំរូជណ្តើរយន្តតូចមួយនៅសប្តាហ៍ក្រោយ។

ឧបករណ៍ធ្វើតេស្ដនឹងដាក់ភ្ជាប់ជាមួយនឹងរ៉ុក្កែត H-2B មកពីទីភ្នាក់ងាររុករកអវកាសជប៉ុន ដើម្បីធ្វើតេស្ដសាកល្បងនៅលើកោះ Tanegashima។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Shizuoka University បានផលិតជណ្ដើរយន្តខ្នាតតូចមួយ ដែលមានប្រវែង ២,៤ អ៊ីញ ទទឹង ៣ សង់ទីម៉ែត្រនិងកម្ពស់ ៣ សង់ទីម៉ែត្រ។

យោងតាមវេបសាយជប៉ុន ​​Mainichi បានឱ្យដឹងថាវានឹងធ្វើដំណើរតាមខ្សែកាបអសកម្មប្រវែង ១០ ម៉ែត្រ នៅចន្លោះរវាងផ្កាយរណបតូចពីរ ដែលបានចេញដំណើរពីស្ថានីយអវកាសអន្ដរជាតិ។

ការធ្វើតេស្ដនឹងត្រូវបានថតដោយកាមេរ៉ាជាប់នៅនឹងផ្កាយរណប។

អ្នកនាំពាក្យម្នាក់ប្រាប់ទៅវេបសាយ AFP ថា "វានឹងក្លាយការសាកល្បងជណ្ដើរយន្តក្នុងទីអវកាសលើកទីមួយរបស់ពិភពលោក"។

ហើយការបង្កើតជណ្ដើរយន្តអវកាសនេះឡើង គឺត្រូវបានស្នើឡើងដំបូងដោយអ្នកវិទ្យាសាស្ដ្ររុស្ស៊ីឈ្មោះ Konstantin Tsiolkovsky ក្នុងឆ្នាំ ១៨៩៥។

គោលបំណងដ៏អស្ចារ្យនេះ គឺដើម្បីតភ្ជាប់ផែនដីទៅនឹងស្ថានីយអវកាសតាមរយៈខ្សែកាប ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញ និងទេសចរក្នុងលំហអាកាស។

ក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Obayashi Corporation ដែលជាក្រុមហ៊ុនសំណង់មួយសហការគ្នាលើគម្រោងនេះ បានប្រកសាថាខ្លួនសាកសង់ជណ្ដើរយន្តអវកាសតម្លៃ ៩ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៥០ផងដែរ៕

 

adverise with khmeread