adverise with khmeread 1

El Clásico ជើង​ទី​ពីរ​នឹងត្រូវ​លេង​នៅ​ថ្ងៃទី​២ ខែមេសា​ខាងមុខ​

​ថ្ងៃខែ​និង​ពេលវេលា​សម្រាប់​ការប្រកួត​ដ៏​ជក់ចិត្ត​ប្រចាំ​លី​ករ​វាង​ក្រុម Barcelona និង Real Madrid បានបញ្ជាក់​ជា​ផ្លូវការ​ហើយ​។​

​ក្រុម​អធិរាជ​ស​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Camp Nou ដើម្បី​ប្រកួត​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមេសា នៅវេលា​ម៉ោង ២ និង ៣០ នាទី រំលងអធ្រាត្រ ម៉ោង​ក្នុងប្រទេស​កម្ពុជា​។​

​ការប្រកួត​ក្រុម​ខ្លាំង​ទាំងពីរ​នេះ​នឹង​កើតឡើង​មុន​ពីរ​សប្តាហ៍​មុន​ការប្រកួត​មិត្តភាព​ចូលមក​ដល់ ដែល​ក្នុងនោះ​ប្រទេស​អេ​ស្ប៉ា​ញ​នឹងត្រូវ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​និង​រ៉ូ​មា​នី​។​

El Clásico នឹងត្រូវ​ប្រកួត​មុន​មួយ​ថ្ងៃមុន​ការប្រកួត​វគ្គ ១/៤ នៃ​ក្របខ័ណ្ឌ Champions League ចូលមក​ដល់ ដែល​ត្រូវ​បានដាក់​កាលវិភាគ​នៅ​ថ្ងៃទី​៥​និង​៦​។ Barça និង Real Madrid ប្រហែលជា​បាន​ឆ្លងទៅ​វគ្គ​នោះ​បន្ទាប់ពី​ពួកគេ​សុទ្ធតែ​នាំមុខ ២-០ ទៅលើ​គូប្រកួត​កាលពី​ជើង​ទីមួយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់