អ្នកលេង Bigo Live ដាច់យប់ប្រយ័ត្ន! អត់ងងុយរាល់យប់នាំឱ្យឆាប់កើតជំងឺវង្វេងតាំងពីក្មេង

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សដែលមានអារម្មណ៍ងងុយគេងខ្លាំងអំឡុងពេលថ្ងៃអាចមានឱកាសវិវត្តទៅរកជំងឺ Alzheimer's (ជំងឺវង្វេង) ដល់ទៅ ៣ ដងលឿនជាងមនុស្សគេងលក់ឆ្អែតរាល់យប់។

ដោយធ្វើការតាមដានអ្នកស្ម័គ្រចិត្ត ១២៣ នាក់អស់រយៈពេល ១៦ ឆ្នាំ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មិនថាជាមូលហេតុងងុយដេកខ្លាំងពេលថ្ងៃ ស្ត្រេសពេក ឬ មូលហេតុដទៃទៀតនោះទេ ការងងុយគេងពេលថ្ងៃអាចទាក់ទងនឹងហានិភ័យខ្ពស់នៃជំងឺវង្វេង។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins របស់អាមេរិក ដែលធ្វើការជាមួយវិទ្យាស្ថានជាតិជនចាស់ជរាបាននិយាយថា លទ្ធផលស្រាវជ្រាវរបស់ពួកគេគឺជាផ្នែកមួយនៃរលកនៃការស្រាវជ្រាវដែលបង្ហាញថាការគេងអាចមានសារៈសំខាន់សម្រាប់សុខភាពរបស់យើងជាងការដែលយើងគិតទៅទៀត។

វេជ្ជបណ្ឌិត Adam P. Spira ជំនួយការសាស្ត្រាចារ្យនៅដេប៉ាតេម៉ង់សុខភាពផ្លូវចិត្តនៅសាលាជំនាញសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា "កត្តាដូចជារបបអាហារ លំហាត់ប្រាណ និងសកម្មភាពនៃការប្រើបញ្ញាខួរក្បាល ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាគោលដៅដ៏មានសក្តានុពលសម្រាប់ការការពារប្រឆាំងនឹងជំងឺ Alzheimer ប៉ុន្តែការគេងមិនត្រូវបានគេយកមកពិនិត្យពិច្ច័យខ្លាំងនោះទេចំពោះស្ថានភាពជំងឺនេះ តែទោះយ៉ាងណាកត្តាគេងមិនលក់អាចនឹងត្រូវបានយកចិត្តទុកដាក់ខ្លាំងចាប់ពីពេលនេះតទៅ"។

លោកបានបន្តថា "ប្រសិនបើការគេងមិនលក់រួមចំណែកនាំឱ្យកើតជំងឺវង្វេង យើងប្រហែលជាអាចព្យាបាលអ្នកជំងឺដែលគេងមិនលក់ទាំងនោះបាន ដើម្បីបញ្ចៀសនូវរាល់លទ្ធផលអវិជ្ជមានទាំងឡាយ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត