adverise with khmeread 1

Zidane៖ យើង​មានតែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ត្រូវ​ស្តីបន្ទោស​

​លោក Zinedine Zidane បាន​បញ្ជា​ឲ្យ​កីឡាករ​ទាំងអស់​ដើរ​តម្រង់​ទៅកាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​បន្ទាប់​ពី​ចាញ់​ក្រុម Atlético Madrid​។ ហេតុនេះហើយ​បានជា​យើង​មិន​បានឃើញ​នរណាម្នាក់​ឈប់​ដើម្បី​និយាយ​ជាមួយ​អ្នកកាសែត​នៅលើ​ទីលាន​។

​គាត់​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​និយាយ​ទៅកាន់​ពួកគេ​មុនគេ​។ គាត់​មិនបាន​ខឹង​អ្វី​ឡើយ ប៉ុន្តែ​គាត់​បាន​និយាយ​ខ្លាំងៗ​បើ​ប្រៀបធៀប​ទៅ​ការប្រកួត​មុនៗ​។​

​លោក Zidane បានបញ្ជាក់​ច្បាស់​ហើយ​ថា រដូវ​កាល​របស់ Real Madrid មិនទាន់​ចប់​នោះទេ​។ គាត់​នឹងមិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​ចុះចាញ់​ឡើយ​។ ក្របខ័ណ្ឌ Champions League នៅតែ​ជា​អាទិភាព​។

La Liga ប្រហែលជា​លែង​សំខាន់​សម្រាប់​អធិរាជ​ស​ទៀតហើយ ប៉ុន្តែ​ការប្រកួត​ដែល​នៅសល់​ក្នុង​លី​ក​ត្រូវតែ​លេង​ឲ្យ​បានល្អ​ព្រោះ​វា​រក្សា​ម៉ាស៊ីន​របស់​ក្រុម​ឲ្យ​នៅ​ក្តៅ​ងំ​បានល្អ ដើម្បី​ធ្វើការ​ប្រកួត​ដណ្តើមពាន Champions League​។

​គាត់​បាន​ផ្ញើ​សារ​ទៅកាន់​កូនក្រុម​របស់គាត់​ថា "​យើង​មានតែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ត្រូវ​ស្តីបន្ទោស ប៉ុន្តែ​យើង​ក៏​ជាម​នុស្ស​តែ​ម្នាក់​ដែល​អាច​ដោះស្រាយ​វា​បានដែរ​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់