ខ្សែបម្រើ Fabinho: ខ្ញុំសប្បាយចិត្តនឹងការចាប់ផ្តើមជាមួយក្លឹប Liverpool បើទោះបីជាមិនទាន់បានបង្ហាញមុខក្នុងការប្រកួតក៏ដោយ

          ខ្សែបម្រើ​ Fabinho ​​បានត្រឹមតែ​អង្គុយមើលប៉ុណ្ណោះ​ ខណ:​ពេល​ក្រុម Liverpool យក​ឈ្នះ​ក្រុម West Ham ៤-០ នៅពហុកីឡាដ្ឋាន Anfield អំឡុងការ​ប្រកួត​បើក​ឆាក​ ហើយកីឡាកររូបនេះក៏នឹងត្រូវ​បន្ត​អង្គុយ​មើលក្នុងបីប្រកួត​បន្ទាប់ទៀតផងដែរ។

 

          កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះ​ត្រូវ​ប្រជែងយក​កៅអីជាមួយ​កីឡាករ​ផ្សេងទៀត​ដូចជា​​ Jordan Henderson និង​ Gini Wijnaldum ប៉ុន្តែ​នៅ​ពេលនេះ​អតីតកីឡាករ ​ក្លឹប Monaco រូបនេះ​ត្រូវបានគេមើលឃើញថា ​មាន​ឱកាស​ច្រើន​។

          Fabinho ​នៅតែ​មាន​ឱកាស​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ Fabinho បាន​និយាយថា “​ការចាប់ផ្តើម​របស់ខ្ញុំ​បានល្អ សម្របខ្លួន​បាន​ល្អ។ ​ការត្រៀម​សម្រាប់​រដូវកាល​បាន​ល្អ។ យើង​មាន​កា​រប្រកួត​មិត្ត​ភាព​៩លើក​ ហើយ​ខ្ញុំ​លេងទាំង​៩លើក។ វាជា​រឿងល្អដែលខ្ញុំបាន​លេងជាមួយ​ក្រុមនៅ​អង់គ្លេស​”៕

adverise with khmeread