ភ្នាក់ងារប្រាប់ពីមូលហេតុដែលខ្សែបម្រើ Jorginho មិនអាចផ្ទេរទៅក្លឹប Man City

          ភ្នាក់ងារ​របស់​ខ្សែបម្រើ​ Jorginho និយាយថា​ បើកុំតែដោយ​សារក្លឹប​ Napoli ពេលនេះ Jorginho ក្លាយជា​កីឡាករ​របស់​ក្លឹប Man City ​នៅហើយ។

          កីឡាករសញ្ជាតិ​អ៊ីតាលីរូប​នេះ​គឺជា​គោលដៅ​ផ្ទេរលេខ​១​របស់គ្រូបង្វឹកក្លឹប Man City ​លោក Pep Guardiola ដើម្បី​ពង្រឹង​តំបន់​បម្រើ​នៅ​រដូវក្តៅ​នេះ។ ប៉ុន្តែ City ខកខាន​មិន​បានបំពេញតាម​លក្ខខណ្ឌ​ជាមួយ​ក្លឹប Napoli ជុំវិញ​កិច្ច​ព្រមព្រៀងនេះទេ បើទោះបី​ជា​ការចរចាបានអូសបន្លាយពេលយូរ​ក៏ដោយ។

          Jorginho បាន​ចូល​រួម​ជាមួយ​ក្លឹប Chelsea ភ្លាម​ៗ បន្ទាប់ពី​ការ​មក​ដល់​របស់​លោក Maurizio Sarri នៅពហុកីឡាដ្ឋាន Stamford Bridge ។ ប៉ុន្តែនៅ​ពេលនេះ ភ្នាក់ងារ​របស់​ Jorginho លោក Joao Santos បាន​ស្តី​បន្ទោស​ការមិន​សម្រេចកិច្ច​ព្រមព្រៀងទៅពហុកីឡាដ្ឋាន Etihad ដោយ​សារតែ​ក្លឹប Napoli ។

          លោក Joao Santos បាន​អះអាងថា “មាន​កិច្ច​ព្រមព្រៀងជាមួយកីឡាករ ប៉ុន្តែ​គ្មាន​កិច្ច​ព្រមព្រៀងរវាងក្លឹបនិងក្លឹបទេ។ គ្រប់ភាគី​ឯកភាព ហើយ​ភាគីមួយបាន​យល់ព្រម”។

          ទោះជាយ៉ាងណាភ្នាក់ងាររូបនេះបាន​បន្ថែមថា “​ Jorginho ពិតជារីករាយ​ជាមួយ​ Chelsea និង​ប្រកួត​ឈ្នះ​បួន​ប្រកួត​ជាប់គ្នា​។ វាគឺជា​ការ​ចាប់ផ្តើម​ដ៏ល្អ៕

adverise with khmeread