Barcelona មិនសប្បាយចិត្តចំពោះឥរិយាបថក្រៅទីលានរបស់ Gerard Pique

          ប្រធាន​ក្លឹប Barcelona មានការបារម្ភដោយ​សារតែ​ឥរិយាបថខុសធម្មតានៅ​ក្រៅទីលាន​ប្រកួត​របស់កីឡាករ Gerard Pique ។

          កាល​ពីម្សិលមិញ ក្លឹប Barcelona បាន​និយាយថា ពួកគេ​នឹង​មិន​ដាក់​ពិន័យ​លើ​ Pique ទេ បន្ទាប់ពី​កីឡាករ​រូបនេះ​ត្រូវ​សមត្ថកិច្ច​បញ្ជាឲ្យ​ឈប់រថយន្ត​តាម​ផ្លូវ​នៅ​ចំណុច​ភ្លើងស្តុប ហើយ​រកឃើញ​ថា កីឡាកររូបនេះ​បើក​បរដោយ​ខុសលក្ខ ខណ្ឌនៅលើ​ប័ណ្ណបើក​បររបស់ខ្លួន។

          អ្នក​នាំពាក្យក្លឹប Barcelona លោក Josep Vives បាន​បញ្ជាក់ថា នេះគឺជា​បញ្ហា​ឯកជន។ ប៉ុន្តែបើទោះបីជា​យ៉ាងដូច្នេះក៏ដោយ ថ្នាក់ដឹកនាំ​ក្លឹប Barcelona យល់ថា ឥរិយាបថក្រៅទីលាន​របស់​​ Pique ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​ក្លឹប​ ហើយថ្នាក់ដឹកនាំ​របស់​ក្លឹប Barcelona មិន​សប្បាយចិត្ត​នឹង​រឿង​បែប​នេះទេ៕

adverise with khmeread