តារាល្បីៗចូលរួមជាមួយ កម្មវិធី ទ្រូម៉ាន់នី

    ដោយ-ខ្មែររីដ
    ភ្នំពេញ-ក្រុមហ៊ុនទ្រូម៉ាន់នី បានប្រកាសថា គិតមកដល់ពេលនេះ មានអតិថិជន ជាង១៥ម៉ឺននាក់ហើយ ដែលចូលប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី ក្នុងការផ្ញើ ដក និង ដាក់លុយ តាមរយៈទូរសព្ទ័ដៃ នេះបើយោងតាមការប្រកាសអោយដឹងរបស់ អគ្គនាយកក្រុមហ៊ុន ទ្រូម៉ាន់នី​ បានប្រកាសកាលពីរសៀលថ្ងៃសុក្រ ទី៧ កញ្ញា ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល ក្នុងព្រឹត្តិការណ៍ សម្ពោធជាផ្លូវការនៃរោងភាពយន្ត 4XD by Truemoney និងការដាក់អោយប្រើប្រាស់ជាផ្លូវការមុខងារថ្មី ការទិញសំបុត្រកុនតាមរយៈទូរស័ព្ទដៃ​ និងមានការចូលរួមពីតារាល្បីៗដែលកំពុងពេញនិយមជាច្រើនដួង។

    អគ្គនាយក្រុមហ៊ុនទ្រូម៉ាន់នី​ លោក គង់ មាន ថ្លែងថា កម្មវិធី (ទ្រូម៉ាន់នី) ផ្តល់ភាពងាយស្រួលដល់អតិថិជន នាសម័យថ្មីនេះ ដោយបានជួយអ្នកប្រើប្រាស់ កាត់បន្ថយការដាក់លុយតាមខ្លួនច្រើនដូចមុន កាតបន្ថយបញ្ហាហានិភ័យ ដោយការបាត់បង់ ការភ្លេចកាបូបប្រាក់ និងបញ្ហាចោរកម្ម ជាយថាហេតុ តាមរយៈការប្តូរវិធីចាយលុយ កាន់តែទំនើប ជាមួយទូរសព្ទដៃស្មាតហ្វូនជំនួសវិញ ដែលមានសុខសុវត្ថិភាព និងរហ័ស ងាយស្រួលប្រើ ពិសេសទ្រូម៉ាន់នី នេះអាចដាក់លុយទុកចាយបានគ្រប់ពេល គ្រប់ទីកន្លែង ដោយសុវត្ថិភាព ព្រមទាំង ទទួលបានការបញ្ចុះតំលៃជាមួយហាងទំនិញនានា ដែលបានសហការជាមួយទ្រូម៉ាន់នីទៀតផង។

    ដោយឡែក ទាក់ទងនិងការដាក់អោយដំណើរការ កម្មវិធីទ្រូម៉ាន់នី ទិញសំបុត្រកុន តាមរយៈ ទូរសព្ទ័ដៃ ដែលសម្ពោធខាងលើនេះវិញ, បើតាមការបញ្ជាក់បន្ថែម ពីលោក ឈន់ សាកល ប្រធានផ្នែក ទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នី, សម្រាប់មុខងារទិញសំបុត្រតាមទូរសព្ទ័ដៃថ្មីនេះ គឺអតិថិជនបានផលចំណេញ ២យ៉ាង ទីមួយគឺចំណេញពេលវេលា មានន័យថា អតិថិជនមិនចាំបាច់ឈរតម្រង់ជួរ ហើយអស់កៅអី អង្គុយកន្លែងល្អនោះទេ។ និងទី២ គឺចំណេញលុយ ព្រោះរាល់ការទិញសំបុត្រ តាមរយៈទ្រូម៉ាន់នី គឺអតិថិជន ចំណេញបានការបញ្ចុះតំលៃរហូតដល់ ២៥%ឯណោះ។ 

     លោកថា ផលិតផលថ្មីនេះ គឺជា ជោគជ័យថ្មីមួយទៀតរបស់ទ្រូម៉ាន់នី ដែលបានពង្រីកសក្តានុពលរបស់ខ្លួន នៅក្នុងការផ្តល់ជូនអតិថិជន នូវសេវាថ្មីៗបន្ថែមទៀត។អតិថិជន អាចចាយលុយ តាមប្រពន្ធ័អេឡិចត្រូនិច ដោយប្រើកម្មវិធីដែលមាន នៅក្នុងទូរសព្ទ័ដៃស្មាតហ្វូន ដែលកំពុងពេញនិយមនៅកម្ពុជា ជាមួយអត្ថប្រយោជន៍ដ៏សំបូរបែប ដោយ អតិថិជនគ្រាន់តែទាញយក កម្មវិធីទ្រូម៉ាន់នី មកប្រើប្រាស់ តាមរយៈ App Store ឬ Play Store រួចសូម ស្វែងរកកម្មវិធី ទ្រូម៉ាន់នី ហើយបំពេញតាមការណែនាំជាការស្រេច។ 
អតិថិជន ដែលបានប្រើប្រាស់កម្មវិធីទ្រូម៉ាន់នី ហើយបានឈ្នះសំបុត្រកុន ចូលទស្សនាខ្សែភាព យន្តបរទេសរឿង Mission Impossible បែប 4DX បានបង្ហាញអារម្មណ៍ត្រេកអរ និងពេញចិត្តប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី នៅក្នុងទូរសព្ទ័ដៃនេះ ដោយបញ្ជាក់ថា វាពិតជាងាយស្រួលមែនទែន ពិសេសពេល បញ្ចូលលុយតាមទ្រូម៉ាន់នី ដើម្បីទិញកាតទូរសព្ទ័៥ដុល្លា គឺទទួលបានទឹកប្រាក់ ១ម៉ឺរៀលត្រឡប់មក វិញ ដែលចំណុចនេះពិតជាពិសេស និងចំណេញមែនទែន៕

adverise with khmeread