បែកធ្លាយរូបភាពទូរស័ព្ទ Nokia មានកាមេរ៉ាក្រោយដល់ទៅ ៥

ក្រុមហ៊ុន HMD កំពុងធ្វើការលើកាមេរ៉ាដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អនាគតទូរស័ព្ទ Nokia ដែលប្រើនូវប្រព័ន្ធប្រតិបត្តិការ Android ។ ការបែកធ្លាយការរចនាទូរស័ព្ទនេះ ដែលយើងអាចមើលឃើញម៉ាកទូរស័ព្ទប្រែន Nokia ជាមួយនឹងកាមេរ៉ាចំនួន ៥ នៅខាងមុខ។ ហើយការដំឡើងកាមេរ៉ាប្រាំនេះទើបតែមានពាក្យចចាមអារ៉ាមថានឹងដាក់លើទូរស័ព្ទ Nokia 10 ក្នុងឆ្នាំនេះ ប៉ុន្ដែរូបភាពត្រូវបានលេចធ្លាយឥឡូវនេះហើយ។

កាមេរ៉ាទាំងនោះមានកែវភ្នែករបស់វារហូតដល់ទៅប្រាំ ដែលមើលទៅជារង្វង់ ជាមួយនឹងម៉ាកប្រែនសរសេរថា Zeiss។ ក្រុមហ៊ុន HMD Global ជាក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ ដែលមានសិទ្ធិទទួលការផលិតទូរស័ព្ទដៃ Nokia ដោយចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Zeiss កាលពីឆ្នាំមុន ដើម្បីរួមក្រុមហ៊ុនគ្នា Nokia និង Zeiss សម្រាប់យុគសម័យប្រព័ន្ធ Andriod ៕
 

adverise with khmeread