អ្នកដឹកភីហ្សានៅជប៉ុនទទួលការសរសើរយ៉ាងខ្លាំង ដែលអាចដឹកភីហ្សាទៅដល់ដៃអតិថិជនទោះបីត្រូវឆ្លងកាត់ព្យុះកាចបំផុតមិនធ្លាប់ជួបក្នុងពេល ២៥ ឆ្នាំមកនេះក៏ដោយ

អ្នកដឹកភីហ្សារបស់ក្រុមហ៊ុន Domino ម្នាក់បានល្បីពេញប្រទេសជប៉ុន បន្ទាប់ពីគាត់តតាំងនឹងព្យុះទីហ្វុង Jebi កាលពីពេលថ្មីៗក្នុងសប្ដាហ៍នេះ។

ព្យុះទីហ្វុងនោះ គឺជាព្យុះដែលខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងមនុស្សរាប់ពាន់នាក់ទៀតបានជាប់គាំងដោយសារការបាក់ដីក្នុងប្រទេសនេះកាលពីថ្ងៃទី ៤ ខែកញ្ញា។

ព្យុះទីហ្វុង Jebi បានវាយប្រហារទៅលើទីក្រុង Ehime, Hyogo, Kagawa, Kyoto, Nara, Osaka និង Wakayama ជាមួយនឹងល្បឿនខ្យល់ ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង។

ហើយអ្នករស់នៅក្នុងប្រទេសជប៉ុនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលអ្នកដឹកភីហ្សាបានតតាំងជាមួយនឹងព្យុះដែលបានបំផ្លាញទីក្រុងជាច្រើនក្នុងប្រទេសនេះ។

ក្នុងវីដេអូយើងអាចមើលឃើញអ្នកដឹកភីហ្សាដ៏ក្លាហានរូបនោះ ព្យាយាមដឹកភីហ្សាយ៉ាងណាឱ្យទៅដល់ភ្ញៀវ បើទោះជាខ្លួនស្ថិតក្នុងអាកាសធាតុមរណៈយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ គាត់បានគ្រប់គ្រងខ្លួនឯងរហូតដល់ទីជំរកមួយក្នុងទីក្រុង Osaka។

មានអ្នកលេងអ៊ីនធឺណេតជាច្រើនបានកោតសរសើរចំពោះភាពក្លាហានរបស់គាត់ តែមានមនុស្សជាច្រើនបានក្ដៅក្រហាយចំពោះក្រុមហ៊ុនលក់ភីហ្សានោះ ដែលសុខចិត្តឱ្យបុគ្គលិករបស់ខ្លួនប្រថុយអាយុជីវិតដើម្បីដឹកអាហារទៅឱ្យភ្ញៀវបែបនេះ៕


 

adverise with khmeread