ចុម Jack Ma មានរឿងអី បានជាប្រកាសថា គាត់គ្រោងនឹងលាលែងពីតំណែងប្រធានប្រតិបត្តិក្រុមហ៊ុន Alibaba Group

សារព័ត៌មាន New York Times បានរាយការណ៍ថា លោក Jack Ma សហស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនអេឡិចត្រូនិចចិន គ្រោងនឹងចូលនិវត្តន៍។

កាសែត The Times បាននិយាយថា នៅក្នុងបទសម្ភាសន៍មួយ លោក Jack Ma បាននិយាយថា លោកគ្រោងនឹងលាលែងពីតំណែងជាប្រធានប្រតិបត្តិនៅថ្ងៃចន្ទខាងមុខ កញ្ញា ដើម្បីបន្តជួយជំរុញទឹកចិត្តមនុស្សនៅក្នុងវិស័យអប់រំ។ 
Jack Ma នឹងនៅតែមានតំណែងនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Alibaba ដដែល។

Jack Ma បានចាប់ផ្តើមបើកក្រុមហ៊ុន Alibaba នៅឆ្នាំ ១៩៩៩ នៅក្នុងផ្ទះល្វែងរបស់គាត់នៅទីក្រុងហាំងចូវ ប្រទេសចិន ហើយឥឡូវនេះ គាត់គឺស្ថិតក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។

ក្រុមហ៊ុននេះបានលក់ហ៊ុនជាសាធារណៈនៅទីផ្សារហ៊ុនញូវយ៉កក្នុងឆ្នាំ ២០១៤ ហើយមានតម្លៃទីផ្សារប្រហែល ៤២១ ពាន់លានដុល្លារ។ វាជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកផ្អែកលើតម្លៃសរុបនៃទំនិញដែលលក់នៅលើវេបសាយរបស់ខ្លួន ដែលរួមមានទាំងហាង Taobao និង TMall៕
 

adverise with khmeread