adverise with khmeread 850994e5 b4ab 4581 9553 2c1be4f098e7

ជនសង្ស័យ​មុខសញ្ញា​កាប់​ប្លន់​២​នាក់​ត្រូវ​អាវុធហត្ថ​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​

    ភ្នំពេញ  ៖  ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​កាប់​ប្លន់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ក្នុងចំណោម​បក្សពួក​ជាច្រើនបន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​នៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន ស្ថិតក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​។​

     បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​រួម​និង​មិត្ត​ភក្ត្រ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ ម៉ាក zoomer x ព​ណ៍ស ពាក់ស្លាក​លេខ 1FI 9799 ជិះ​ឌុប​គ្នា​បំណង​ទៅ​ដើរលេង​នៅ​ម្តុំ​កោះ​ពេជ្រ ។​

    ពេលមកដល់​ចំណុច​មុខ​វិមាន​សន្តិភាព ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ក្បែរ និង​បាន​ដក​ដាវ​សា​ម៉ូ​រៃ​កាប់​មកលើ​រូបគាត់​តែ​គេចទាន់ ​និង​បាន​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន តែ​ត្រូវ​ជនសង្ស័យ​ដេញតាម​ពីក្រោយ​រហូត​។​

    ប្រភព​បន្តថា ភ្លាមនោះ​គាត់​ក៏បាន​ជិះ​ម៉ូតូ​ចូលទៅ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​៧​មករា ហើយ​ជនសង្ស័យ​ឃើញ​ដូច្នេះ​បាន​ជិះ​គេចខ្លួនបាត់​។​បន្ទាប់ពី​ជនរងគ្រោះ​ប្តឹង​ភ្លាមនោះ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បានចេញ​អន្តរាគមន៍ និង​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋនៈ​កាល់​តិច ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ក្នុងចំណោម​បក្សពួក​៤​នាក់ និង​វត្ថុតាង​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់