បុរស ៣ នាក់ដើរវង្វេងក្នុងព្រៃ ប្រទះឃើញរូងភ្នំមួយ ពេលសម្រេចចិត្តចូលម្តងម្នាក់ ហេងធំបុរសចុងក្រោយ!

សំណើច៖ បុរស ៣ នាក់បានវង្វេងនៅក្នុងព្រៃ ហើយប្រទះឃើញរូងភ្នំមួយ ក៏សម្រេចចិត្តចូលទៅមើលថាតើមានអ្វីខ្លះនៅក្នុងនោះ។ 

បុរសទី ១ បានចូលទៅក្នុងរូង ហើយឃើញនំប៉័ងមួយបន្ទះ។ ខណៈដែលបុរសទី១ចូលទៅយកនំប៉័ងនោះ ស្រាប់តែខ្មោចបង្ហាញខ្លួន រួចនិយាយថា "កុំស៊ីនំប៉័ងរបស់យើង"។ 

បុរសនោះរត់ប្រាស់អាយុ ហើយស្រែកឆោឡោចេញពីរូងភ្នំនោះបាត់ទៅ។ 

បុរសទី ២ ចូលទៅដល់ក្នុងរូងភ្នំខាំនំប៉័ងអស់មួយម៉ាត់ ហើយខ្មោចនោះបង្ហាញមុខម្តងទៀត រួចនិយាយថា "កុំស៊ីនំប៉័ងរបស់យើង"។ 

បុរសទី ២ រត់បាតជើងសព្រាត ចេញពីរូងភ្នំ។ 

បុរសទី ៣ ចូលមកដល់ក្នុងរូង ខាំនំប៉័ងស៊ីអស់រលីង ហើយខ្មោចស្រែកខ្លាំងៗនិងប្រើសម្តីលាមកដាក់បុរសនោះថា "អញប្រាប់ម្តង ជាពីរដងហើយថា កុំស៊ីនំប៉័ងអញ។ អញទុកនំប៉័នហ្នឹងកិតអាចម៍អញទេ!"៕

adverise with khmeread

អ្នកនឹងចូលចិត្ត