adverise with khmeread 48dfed7e 33f8 4c96 8640 de113ae779f0

ស្រវឹងស្រា​បើករថយន្ត​លឿន​ដល់​ផ្លូវ​កោងជ្រុល​ទៅបុក​ឡើង​សួន​ទ្រូងផ្លូវ​

     ភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹងស្រា បាន​បើករថយន្ត​កាមរី​ឆ្លាម​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ផ្លូវ​កោង​ជ្រុល​ទៅបុក​សួន​ទ្រូងផ្លូវ​និង​ឡើង​សួនបណ្ដាល​ឲ្យ​រថយន្ត​ដាច់​កា​ឡែក​ង់​មុខ​ទៅមុខ​លេង​រួច។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្កឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០ នាទី​យប់ ថ្ងៃទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ខាងជើង​ក្បែរ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

      ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​ឃើញ​រថយន្ត​បង្ក​ម៉ាក កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាកលេខ​ភ្នំពេញ​2G.3330 បើកបរ​ដោយ​បុរស​ម្នាក់​ពីរ​នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោក​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាងលឿន​។​

      ខណៈ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​កោង ហើយ​មិន​បត់​តាមផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅបុក​សួន​ទ្រូងផ្លូវ និង​ឡើង​សួន បណ្ដាល​ឲ្យ​រថយន្តបង្ក​នោះ​ដាច់​កា​ឡែក​ង់​មុខ​ផ្នែក​ខាងឆ្វេង ដោយ​មិនអាច​បន្តទៅ​មុខ​បាន​។​

    ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​បុរស​ទាំងពីរ​ដែលជា​អ្នកបើករថយន្ត​បង្ក​នោះបាន​បើកទ្វា​គេចខ្លួនបាត់​។  ក្រោយមក ទើបសមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញរង់ចាំ​ដោះស្រាយ​តាមនីតិវិធី​ច្បាប់ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់