លើពិភពលោក មានតែបណ្តាល័យទាំង ៥ នេះទេសង់ឡើងរាប់រយឆ្នាំហើយនៅតែស្រស់ស្អាត, ឃើញហើយគួរឱ្យចង់ចូលអានសៀវភៅ

រូបភាពទាំងនេះ គឺជាបណ្ណាល័យដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក ត្រូវបានថតដោយអ្នកថតរូបអាជីពដែលធ្វើដំណើរជុំវិញពិភពលោកដើម្បីបង្ហាញពីស្ថាបត្យកម្មដ៏អស្ចារ្យទាំងនេះ។

ការប្រឹងប្រែស្វែងរកកន្លែងដ៏អស្ចារ្យបំផុតលើពិភពលោកអស់ ៣០ ឆ្នាំរបស់លោក Massimo Listri បាននាំគាត់ទៅដល់បន្ទប់ក្រោមដីមជ្ឈិមសម័យ និងបណ្ណាល័យដ៏ធំក្នុងសតវត្សរ៍ទី ១៩ ដែលពោរពេញទៅដោយឥដ្ឋភ្លឺចិញ្ចាច ជាពិសេសគំនូរជាប់ជញ្ជាំងធ្វើឡើងពីថ្មម៉ាប។

ក្រៅពីនោះបណ្ណាល័យដ៏ធំនោះនៅមានរូបចម្លាក់ធំៗ ផែនទីពិភពលោក ឡៅតឿដែលដាក់សៀវភៅរាប់ពាន់ក្បាលតម្រង់ជួរគ្នាយ៉ាងមានសណ្ដាប់ធ្នាប់។

អ្នកថតរូបមកពីទីក្រុង Florence ប្រទេសអ៊ីតាលី និយាយថា អ្វីៗដែលនៅក្នុងកន្លែងដ៏ធំនោះបានទាក់ទាញគាត់ ដែលក្លិនដី ស្បែក និងឈើនៅទីនោះធ្វើឱ្យគាត់មានអារម្មណ៍ចង់បើកសៀវភៅអានជាខ្លាំង។

ខាងក្រោមនេះ គឺជាទីតាំងបណ្ណាល័យដែលបានឆក់យកអារម្មណ៍របស់លោក Massimo ឱ្យទៅដល់ទីកន្លែងទាំងនោះ។

១. បណ្ណាល័យ The Vatican Library ក្នុងទីក្រុង Rome ប្រទេសអ៊ីតាលីមានសៀវភៅប្រមាណជា ១,១ លានក្បាល និងសង់ឡើងដោយសម្តេចប៉ាប Nicholas V ក្នុងសត្សវត្សរ៍ឆ្នាំ ១៤៥០។

២. បណ្ណាល័យ Real Gabinete Portugues de Leitura ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល សាងសង់ដោយក្រុមជនភៀសខ្លួនព័រទុយហ្គាល់ ៤៣ នាក់ក្នុងសតវត្សរ៍ឆ្នាំ ១៨៣៧។

៣. បណ្ណាល័យ Biblioteca Comunale ក្នុងទីក្រុង Fermo ប្រទេសអ៊ីតាលីបង្កើតឡើងក្នុងសត្សវត្សរ៍ឆ្នាំ ១៧៥៨។

៤. បណ្ណាល័យ El Escorial Library ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ត្រូវបានបង្កើតឡើងក្នុងសត្សវត្សរ៍ឆ្នាំ ១៥៦៥ និងចាត់ទុកជាតំបន់បេ​តិក​ភណ្ឌពិភពលោកដោយអង្គការ UNESCO។

 

៥. បណ្ណាល័យ Wiblingen Abbey Library ក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានសាងសង់ក្នុងសត្សវត្សរ៍ឆ្នាំ ១០៩៣ ហើយទិញដោយបុរសពីរនាក់ឈ្មោះ Hartmann និង Otto von Kirchberg ក្នុងឆ្នាំ ១០៩៩៕

adverise with khmeread

អ្នកនឹងចូលចិត្ត