Serena Williams រងការពិន័យ ១៧.០០០ ដុល្លារ ដោយសារប្រើសម្តីប្រមាថលើអាជ្ញាកណ្តាល

Serena Williams ត្រូវបានផាកពិន័យជាទឹកប្រាក់ ១៧.០០០ ដុល្លារសម្រាប់ការរំលោភបំពានច្បាប់កីឡា ដែលរួមមានទាំងការហៅ "ជនកុហក" និង "ចោរ" ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ US Open។

Williams ដែលបានរងការបរាជ័យក្រោមថ្វីដៃរបស់កីឡាការិនីជប៉ុន Naomi Osaka ត្រូវបានពិន័យជាប្រាក់ម្រាប់ការប្រើពាក្យសម្ដីប្រមាថ និងការវាយកូនកម្ទេចចោលរ៉ាកែតរបស់នាង ព្រមទាំងការព្រមានធ្វើឡើងទៅលើគ្រូបង្វឹករបស់នាង។

Naomi Osaka វ័យ ២០ ឆ្នាំបានយកឈ្នះលើ Serena Williams ដោយលទ្ធផល ៦-២ ៦-៤ ដោយក្លាយជាស្ដ្រីជប៉ុនទីមួយ ដែលឈ្នះពានក្នុងក្របខ័ណ្ឌ Grand Slam ៕
 

adverise with khmeread