កម្មករសំណង់អ៊ីតាលីកំពុងវាយកម្ទេចសាលល្ខោនរកឃើញកាក់មាសបុរាណសម័យរ៉ូម៉ាំងមួយថូ

កាក់មាសនៃសតវត្សទី៥លាក់កំបាំងបានយ៉ាងអស្ចារ្យមានតម្លៃរាប់លានដុល្លារ ត្រូវបានរកឃើញកប់នៅក្នុងថូមួយនៅក្រោមសាលល្ខោនប្រទេសអ៊ីតាលី។ នេះបើយោងតាមកាសែត Daily Mail ផ្សាយកាលពីថ្ងៃអាទិត្យទី៩កញ្ញា។

ក្រុមអ្នកសាងសង់ ដែលកំពុងកម្ទេចចោលនូវអតីតសាលល្ខោន Cressoni ក្នុងទីក្រុង Como មានភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងរកឃើញនូវថូលាក់កាក់មាសមួយនេះកាលពីថ្ងៃពុធសប្តាហ៍មុន។

កាក់មាសស្ថិតក្នុងសម័យកាលចក្រភពរ៉ូម៉ាំងមួយនេះនឹងត្រូវយកទៅសិក្សា និងកំណត់កាលបរិច្ឆេទ មុនបញ្ជូនវាទៅកាន់សារមន្ទីរ៕


 

adverise with khmeread