កីឡាករ Harry Maguire បន្តកិច្ចព្រមព្រៀងថ្មីជាមួយ Leicester រហូតដល់ឆ្នាំ២០២៣

កីឡាករ Harry Maguire បានចុះកិច្ចសន្យាថ្មីបន្តដែលមានតម្លៃ២០លានផោនជាមួយក្លឹប Leicester បន្ទាប់ពីក្លឹប Man Utd បរាជ័យក្នុងផ្ទេរខ្លួន។

ការបង្ហាញទម្រង់លេងដ៏ល្អរបស់កីឡាកររូបនេះនៅវើលខាប់បានធ្វើឲ្យគ្រូបង្វឹកក្លឹប Man Utd លោក Jose Mourinho ចាប់អារម្មណ៍ ប៉ុន្តែក្លឹប Leicester មិនដាច់ចិត្តលក់។

 កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានចុះកិច្ចព្រមព្រៀងថ្មីបន្តរយៈពេល៥ឆ្នាំទៀតនៅពហុកីឡាដ្ឋាន King Power ហើយប្រាក់ឈ្នួលរបស់កីឡាករវ៏័យ២៥ឆ្នាំរូបនេះនឹងកើនឡើងពី៤៥.០០០ផោនដល់៨០.០០០ផោនក្នុងមួយសប្តាហ៍។ កិច្ចសន្យានេះនឹងចង់ជើង Maguire រហូតដល់ឆ្នាំ២០២៣។

កិច្ចសន្យានេះក៏ផ្តល់ជូនចំពោះការបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្សែការពារកណ្តាលរូបនេះ ចាប់តាំងផ្ទេរមកពីក្លឹប Hull កាលពីរដូវក្តៅឆ្នាំមុន។

កិច្ចសន្យាបច្ចុប្បន្នរបស់ Maguire នៅសល់រយៈពេលបួនឆ្នាំទៀត ប៉ុន្តែ Leicester បានកែសម្រួលលក្ខខណ្ឌនៃកិច្ចសន្យានេះ ដើម្បីការពារពីចំណាប់អារម្មណ៍របស់ក្លឹបផ្សេងៗ។  

Maguire បាននិយាយថា “ចាប់តាំងពីខ្ញុំឈានជើងចូលក្លឹបនេះ ខ្ញុំតែងតែបញ្ជាក់ថា ក្លឹបនេះពិតជាល្អចំពោះខ្ញុំ។ ពួកគេផ្តល់ឱកាសជាច្រើនដល់ខ្ញុំ៕

adverise with khmeread