ក្លឹប Man Utd និង Man City គ្រោងនឹងប្រជែងគ្នាដើម្បីផ្ទេរកីឡាករ Ruben Neves របស់ក្លឹប Wolves ដែលមានតម្លៃ៦០លានផោននៅខែមករាខាងមុខនេះ។
តាមសេចក្តីរាយការណ៍កាលពីខែមុនបានសរសេរថា គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola កំពុងតាមដានការវិវឌ្ឍរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូប ខណៈលោកចង់បន្ថែមខ្សែបម្រើម្នាក់ទៀតនៅខែមករា។
ចំណែកគ្រូបង្វឹកក្លឹប Man Utd លោក Jose Mourinho ដែលបានតាមមើលការវិវឌ្ឍរបស់ Neves ដែរនេះ ក៏បានត្រៀមនឹងប្រជែងជាមួយលោក Guardiola ដើម្បីនាំយកកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋាន Old Trafford ផងដែរ។
លោក Guardiola ចង់បាន Neves ខណៈលោកត្រៀមបង្កើនចំនួនខ្សែបម្រើ បន្ទាប់ពីបរាជ័យក្នុងការផ្ទេរកីឡាករ Jorginho កាលពីរដូវកាលក្តៅ ដែលទីបំផុត Jorginho បានចូលរួមជាមួយ Chelsea ៕
