កំពុងប្រណាំងម៉ូតូល្បឿន ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង លូកដៃទៅចាប់ហ្វ្រាំងម៉ូតូរបស់គូប្រជែង ត្រូវបានដកសិទ្ធិចេញពីការប្រកួតដោយស្វ័យប្រវត្តិ

អ្នកប្រណាំងម៉ូតូ MotoGP សញ្ជាតិអង់គ្លេស Cal Cruthlow ចង់ឱ្យមានការហាមឃាត់ប្រណាំងម៉ូតូមួយជីវិតសម្រាប់ Romano Fenati ដែលបានលូកដៃចាប់ហ្វ្រាំងដៃគូប្រកួតរបស់ខ្លួន អំឡុងការប្រណាំងមួយកាលពីថ្ងៃអាទិត្យ។ 

អ្នកប្រណាំងម៉ូតូសញ្ជាតិអ៊ីតាលី ដែលកំពុងប្រកួតប្រជែងនៅក្នុងកម្មវិធីប្រណាំងលំដាប់ទីពីរ Moto2 នៅក្នុងប្រទេសសាន់ម៉ារីណូរូបនេះ បានទទួលទង់ខ្មៅសម្រាប់ការចាប់ហ្វ្រាំងម៉ូតូគូប្រកួតរបស់ខ្លួន Stefano Manzi ខណៈកំពុងបើកបរក្នុងល្បឿនប្រហែលជា ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

Fenati ត្រូវបានដកសិទ្ធិ បន្ទាប់ពីប្រណាំងដល់ជុំទី២៣ សម្រាប់ "ការបើកបរគ្មានការទទួលខុសត្រូវ" និងផ្អាកការប្រណាំងចំនួនពីរជើងដោយមន្រ្តីផ្លូវការ MotoGP៕


 

adverise with khmeread